កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនបុរសម្នាក់ដែលបន្លំធ្វើសមត្ថកិច្ចដាក់កុងត្រូលទាមទារលុយអ្នកដឹកបន្លែទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដែលបន្លំធ្វើសមត្ថកិច្ចដាក់កុងត្រូលទាមទារលុយអ្នកដឹកបន្លែ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានបើកការស៊ើបសួរ ពាក់ព័ន្ធករណី.ឆ្លៀតឱកាសបន្លំធ្វើសមត្តកិច្ច ដាក់កុងត្រូលជជុះចាំទារលុយពីអ្នកដឹកបន្លែ ដើម្បីរកបទល្មើ សម្រាប់ធ្វើការចោទប្រកាន់ជាផ្លូវការ នឹងចាត់បញ្ជូនទៅខាងចៅក្រមដើម្បីស៊ើបសួរបន្ត ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើ ត នៅភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

គួររំលឹកថា នារសៀលថ្ងៃខែខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថ កិច្ចដាក់កុងត្រូជជុះ ឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដោយសំឡុតគំរាមកំហែងទារប្រាក់ ។ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ជាអាជីវករលក់ដូរ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនក៏ប្រទះឃើញមានករណីនេះកើតមានពិតប្រាកដមែន ភ្លាមនោះកម្លាំងល្បាតក៏ បានធ្វើការបង្ក្រាបជាក់ស្តែង នៅចំណុចមុខការដ្ឋានផ្ទះល្វែង តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌ ដង្កោ កាលពីវេលាម៉ោង១២ និង៤០នាទីយប់ ថ្ងៃទី២១ ខែសី ហា ឆ្នាំ២០២១ ដោយបានធ្វើការឃាត់ខ្លួនជនឆ្លៀតឱកាសជាសមត្តកិច្ចម្នាក់នោះ ព្រមទាំងដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកហ្វតចង្កូតស្តាំ ពណ៌ទឹកសមុទ្រ ១គ្រឿង នឹងឧនរណ៍សម្រាប់ធ្វើចរា ចរណ៍(កោន)៦ ផងដែរ ។

បច្ចប្បន្នជនសង្ស័យរូបនេះកំពុងស្ថិតក្នុងដំណាក់កាល តំណាងអយ្យាការ លោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print