Update ៖ ចុះផ្អាកទីតាំងអាហារដ្ឋានយីហោឫស្សីផ្អែមឃាត់មនុស្ស១០៣នាក់ក្រោយផ្គេីនរដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​​៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះធ្វេីការផ្អាកអាហារដ្ឋមួយកន្លែងយីហោ​ ឫស្សីផ្អែម​ ដែលមានទីតាំងនៅផ្លូវបេតុង​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ក្រោយពីចុះធ្វេីការណែនាំចំនួន២ដងរួចតែមិនស្តាប់នៅតែបន្តសកម្មភាពបេីកទទួលភ្ញៀវចូលប្រមូលផ្តុំគ្នាផឹកស៊ីដោយមិនខ្លាចការរីករាលដាលឆ្លងជំងឺកូវីដ១៩។

ការចុះបង្ក្រាបនេះបានធ្វេីឡេីងកាលពីរសៀលថ្ងៃទី២៣​ ខែសីហា​ ឆ្នាំ២០២១​ ។

តាមការឱ្យដឹងថាពីអាជ្ញាធរបានឱ្យដឹងថា​ ទីតាំងខាងលេីបានលួចបេីកទទួលភ្ញៀវចូលប្រមូលផ្តុំគ្នាផឹកស៊ី​ ដោយចាប់ផ្តេីមបេីកចាប់ពីថ្ងៃត្រង់រហូតទៅដល់យប់ជ្រៅ​ ។
ក្រោយពីទទួលបានពណ៌មានកម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី១​ បានចុះធ្វេីការណែនាំចំនួន២លេីករួចមកហេីយ​ តែហាងខាងលេីនៅតែបន្តការដំណេីរការដដែល​ ។
ទីតាំងខាងលេីបេីកជាលក្ខណៈកញ្ចុះតូចៗមានទាំងនារីកំដរភ្ញៀវ​ និងមានភ្ញៀវចូលផឹកស៊ីជាហូហែរ។
ដោយឃេីញសកម្មភាពបែបនេះទេីបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ​ ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួន១០៣នាក់​ តែម្តង។

ក្រោយឃាត់ខ្លួនអាជ្ញាធរបានសហការជាមួយក្រុមគ្រូពេទ្យដេីម្បីធ្វេីតេស្តរកជំងឺកូវីដ១៩និងជំងឺបំប្លែងខ្លួនថ្មីប្រភេទDelta​ តែអវិជ្ជមានទាំងអស់​ ទេីបអាជ្ញាធរធ្វេីការអប់រំនៅនឹងកន្លែង និងឃាត់ថៅកែម្នាក់យកទៅសាលាខណ្ឌពោធិ៍សែនជ័យដេីម្បីធ្វេីកិច្ចសន្យា៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print