ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះធ្វេីការផ្អាកអាហារដ្ឋមួយកន្លែងយីហោ ឫស្សីផ្អែម ដែលមានទីតាំងនៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីចុះធ្វេីការណែនាំចំនួន២ដងរួចតែមិនស្តាប់នៅតែបន្តសកម្មភាពបេីកទទួលភ្ញៀវចូលប្រមូលផ្តុំគ្នាផឹកស៊ីដោយមិនខ្លាចការរីករាលដាលឆ្លងជំងឺកូវីដ១៩។
ការចុះបង្ក្រាបនេះបានធ្វេីឡេីងកាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ។
តាមការឱ្យដឹងថាពីអាជ្ញាធរបានឱ្យដឹងថា ទីតាំងខាងលេីបានលួចបេីកទទួលភ្ញៀវចូលប្រមូលផ្តុំគ្នាផឹកស៊ី ដោយចាប់ផ្តេីមបេីកចាប់ពីថ្ងៃត្រង់រហូតទៅដល់យប់ជ្រៅ ។
ក្រោយពីទទួលបានពណ៌មានកម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី១ បានចុះធ្វេីការណែនាំចំនួន២លេីករួចមកហេីយ តែហាងខាងលេីនៅតែបន្តការដំណេីរការដដែល ។
ទីតាំងខាងលេីបេីកជាលក្ខណៈកញ្ចុះតូចៗមានទាំងនារីកំដរភ្ញៀវ និងមានភ្ញៀវចូលផឹកស៊ីជាហូហែរ។
ដោយឃេីញសកម្មភាពបែបនេះទេីបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបនិងឃាត់ខ្លួនមនុស្សចំនួន១០៣នាក់ តែម្តង។
ក្រោយឃាត់ខ្លួនអាជ្ញាធរបានសហការជាមួយក្រុមគ្រូពេទ្យដេីម្បីធ្វេីតេស្តរកជំងឺកូវីដ១៩និងជំងឺបំប្លែងខ្លួនថ្មីប្រភេទDelta តែអវិជ្ជមានទាំងអស់ ទេីបអាជ្ញាធរធ្វេីការអប់រំនៅនឹងកន្លែង និងឃាត់ថៅកែម្នាក់យកទៅសាលាខណ្ឌពោធិ៍សែនជ័យដេីម្បីធ្វេីកិច្ចសន្យា៕
ដោយ៖សុខាសែនជ័យ