អាជ្ញាធរ​សុខាភិបាល​ថៃ​៖​ ប្រកាស​ពីអ្នកជំងឺកូវីដ-១៩​ស្លាប់​២២៦នាក់បន្ថែមទៀត​,ខណៈ​រកឃើញអ្នកឆ្លងថ្មីជាង​១ម៉ឺន​ប្រាំ​ពីរ​ពាន់​នាក់​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃអង្គារទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៧,១៦៥ករណីបន្ថែមទៀត អ្នកជំងឺចំនួន ២២៦នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៦,៩៧៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៩២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ២០,០៥៩នាក់ផ្សេងទៀត ក្រោយជាសះស្បើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃ​ បានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២៥.៨លានដូស ក្នុងនោះប្រជាជន ៥.៧១លាននាក់ (៨.២% នៃប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។

គួរបញ្ជាក់ថា ប្រទេសថៃ​ រហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,០៨៣,៩៥១ករណី ក្នុងនោះមានអ្នកស្លាប់ ៩,៧៨៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ៨៨១,៨២៩នាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print