អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ទទួលផ្លែមៀនចំនួន ១០ តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ភ្នំពេញ, នៅ ថ្ងៃអង្គារិ៍ ១រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១
លោកឧត្តមនាវីឯក ម៉ាន់ ស៊ីវណ្ណា មេបញ្ជាការរង កងទ័ពជើងទឹក តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឺក អគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ទទួលផ្លែមៀនចំនួន ១០ តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹក ។
ថ្នាក់ដឹកនាំអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានថ្លែងថា,យើងខ្ញុំជា នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹក សូមថ្លែងអំណរគុណចំពោះសម្តេចទាំងពីរ ដែលតែងតែយកចិត្តទុក្ខដាក់ដល់សុខទុក្ខរបស់កងទ័ព។
នាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹក សូមប្តេជ្ញា
១.អនុវត្តអោយបានម៉ឺងម៉ាត់រាល់បទបញ្ជា ក៏ដូចជារាល់អនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
២.ចូលរួមយ៉ាងសកម្មក្នុងការបង្កា និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩
៣.អនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ ដើម្បីសុខភាពបុគ្គល និងសុខភាពទូទាំងសហគមន៍៕

...

ដោយ៖  សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print