ខេត្តតាកែវ៖ លោក ឣ៊ូច ភា ឣភិបាល នៃគណ:ឣភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃឣង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត តាមរយះប្រព័ន្ធ Zoom Meeting ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ឣភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជឣាវុធហត្ថ លោកមេបញ្ជាការតំបន់ ប្រតិបត្តិការ សឹករងខេត្ត លោកឣភិបាល ក្រុង ស្រុក និងលោកប្រធានមន្ទីរឣង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូប។
មានប្រសាន៍ក្នុងឱកាសនោះលោក អ៊ូច ភា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយឆន្ទះ និងការទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមក ទទួល បានលទ្ធផលល្អប្រសើរជាពិសេសគឺការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។
លោកអភិបាលខេត្ត ក៏បានជម្រុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់និង ពង្រឹងការ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរ និងត្រូវបន្តជម្រុញ និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអញ្ជេីញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្នាដេីម្បីបង្កេីតប្រព័ន្ធភាពស៊ាំនៅក្នុងសង្គម និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ជាពិសេសគឺអនុវត្តតាមវិធានការការពាររបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ ដើម្បីរួចផុតពីការឆ្លងរីករាយដានៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕
ដោយ៖សហការី