សម្ដេច​តេជោ​ ហ៊ុន​ សែន​ ផ្ដល់​វ៉ាក់សាំង​ដូសទី៣​ ឬដូសជម្រុញ​ ជិត២០០០ដូសដល់ខេត្តកំពង់ចាម​ សម្រាប់​ចាក់ជូនបងប្អូនអតីតយុទ្ធជន

ចែករំលែក៖

ខេត្តកំពង់ចាម​:នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ បាបានអមដំណេីរលោក អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត និងជាប្រធានកិតិ្តយសសមាគមអតីតយុទ្ធជន​កម្ពុជាកំពង់ចាម​​ អញ្ជេីញជាគណ:អធិបតី​ ក្នុងពិធីបេីកយុទ្ធនាការចាកលវ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ដូសទី៣​ (ដូសជម្រុញ) ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្តកំពង់ចាម​ ។

សូមបញ្ជាក់​ផងដែរថា​ បងប្អូន​សមាជិក​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ចាម​ ជាង២០០០នាក់​ បានមកទទួលវ៉ាកសាំងការពារជំងឺកូវីដ-១៩​ ដោយក្រុងកំពង់ចាម​ និងស្រុកកំពង់សៀមមកទទួលការចាក់វ៉ាក់សាំងនៅសាលាខេត្តកំពង់ចាម​ ចំណែក៨ស្រុកទៀតត្រូវផ្ដល់ការចាក់ជូននៅតាមមន្ទីរពេទ្យបង្អែកស្រុក​ ឬតាមមណ្ឌលចាក់វ៉ាក់សាំងនានានៅក្នុងមូលដ្ឋាន​ ។

កម្មវិធីនេះមានការអញ្ជេីញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ឧត្តមសេនីយ៍​ឯក​ ចាន់​ លំផាត់​ លោក ឧត្តមសេនីយ៍​ឯក​ ង៉ែត​ ចាន់ថុន​ សមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា​ ននិងជាតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍​ គន់​ គីម​ ទេសរដ្ឋមន្រ្តី​ អនុប្រធាន​ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ អអមដោយលោក លោកស្រី អភិបាលរងខេត្ត​ លោក ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្ត​លោកនាយករដ្ឋបាលសាលាខេត្ត​ លោកប្រធានលេខាធិការដ្ឋាន​សមាគមអតីតយុទ្ធជន​ខេត្ត​ លោកប្រធានសមាគមអតីតយុទ្ធជនក្រុង-ស្រុក និងលោក-លោកស្រី​សមាជិកសមាជិកាជាច្រេីនរូបផ្សេងទៀត​ ៕

...

ដោយ, សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print