ខេត្តកំពង់ចាម:នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន បាបានអមដំណេីរលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិតិ្តយសសមាគមអតីតយុទ្ធជនកម្ពុជាកំពង់ចាម អញ្ជេីញជាគណ:អធិបតី ក្នុងពិធីបេីកយុទ្ធនាការចាកលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជម្រុញ) ជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ។
សូមបញ្ជាក់ផងដែរថា បងប្អូនសមាជិកសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ជាង២០០០នាក់ បានមកទទួលវ៉ាកសាំងការពារជំងឺកូវីដ-១៩ ដោយក្រុងកំពង់ចាម និងស្រុកកំពង់សៀមមកទទួលការចាក់វ៉ាក់សាំងនៅសាលាខេត្តកំពង់ចាម ចំណែក៨ស្រុកទៀតត្រូវផ្ដល់ការចាក់ជូននៅតាមមន្ទីរពេទ្យបង្អែកស្រុក ឬតាមមណ្ឌលចាក់វ៉ាក់សាំងនានានៅក្នុងមូលដ្ឋាន ។
កម្មវិធីនេះមានការអញ្ជេីញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ចាន់ លំផាត់ លោក ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន សមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា ននិងជាតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អអមដោយលោក លោកស្រី អភិបាលរងខេត្ត លោក ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តលោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនខេត្ត លោកប្រធានសមាគមអតីតយុទ្ធជនក្រុង-ស្រុក និងលោក-លោកស្រីសមាជិកសមាជិកាជាច្រេីនរូបផ្សេងទៀត ៕
ដោយ, សហការី