ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ២០២១ ឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការរងកងពលតូចលេខ៧០ តំណាងអោយលោកមេបញ្ជាការកងពល បានទទួលផ្លែមៀន និងផ្លែតាង៉ែនចំនួន ០៥តោន(៥០០០គីឡូក្រាម)តាមរយះ លោក ឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានអង្គរក្ស តំណាង នាយឧត្តមសេនីយ៍កិតិបណ្ឌិត ហុី ប៊ុនហៀង អគ្គមេបញ្ជាការរង ខ ភ ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ។
ឧត្តមសេនីយ៍ឯក ហែម ថា ជំនួសមុខជូនលោកមេបញ្ជាការកងពល មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ លើជីវភាពរស់នៅប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
សូមបញ្ជាក់ផងដែរថា ផ្លែមៀន និងផ្លែតាង៉ែនជាច្រើនតោននេះ សម្តេចតេជោ បានបញ្ជាឱ្យជួយប្រមូលទិញផ្លែមៀន និងតាង៉ែន ពីប្រជាកសិករ ដែលជួបបញ្ហាទីផ្សារ ក្រុមការងារបានប្រមូលទិញមៀន និងតាង៉ែនពីកសិករ នៅទូទាំងខេត្ត ហើយនៅតែបន្តទិញបន្ថែមទៀត ដើម្បីយកមកចែកជូន ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យជួរមុខ និង ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និង អ្នកព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តនានា៕
ដោយ សិលា