អភិបាល​ខេត្ត​ព្រៃវែង​ បន្តចូលរួមរំលែកមរណទុក្ខប្រជាពលរដ្ឋ​ស្លាប់​ដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ ដោយ​សូមចូលរួមរំលែកមរណទុក្ខជូនចំពោះ គ្រួសារសពលោកស្រី គល់ វ៉ាន់ឌី ប្រជាពលរដ្ឋរស់នៅភូមិជេីងទឹក ខ សង្កាត់ជេីងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី២៤ ខែសីហានេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​អភិបាល​ខេត្ត​ បានបញ្ជាក់បន្ថែមថា​ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី គល់ វ៉ាន់ឌី សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោក​ ជា​ សុមេធី​ សូមឱ្យបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល​ មានដូចខាងក្រោម​៖

*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print