ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅរសៀលថ្ងៃអង្គារទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយសូមចូលរួមរំលែកមរណទុក្ខជូនចំពោះ គ្រួសារសពលោកស្រី គល់ វ៉ាន់ឌី ប្រជាពលរដ្ឋរស់នៅភូមិជេីងទឹក ខ សង្កាត់ជេីងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី២៤ ខែសីហានេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី គល់ វ៉ាន់ឌី សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ លោក ជា សុមេធី សូមឱ្យបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល មានដូចខាងក្រោម៖
*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា៕
ដោយ៖សហការី