អាមេរិក៖ រដ្ឋញូវយ៉កមានស្ត្រីជាអភិបាលដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៃរដ្ឋនេះ

ចែករំលែក៖

នៅថ្ងៃទី២៤ខែសីហា (ពេលវេលានៅអាមេរិក) លោកស្រី Kathy Hochul អាយុ៦២ឆ្នាំ បានក្លាយជា អភិបាលរដ្ឋទី៥៧នៃរដ្ឋញូវយ៉ក ដែលជាស្ត្រីលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៃរដ្ឋនេះ ។ លោកស្រីឡើងកាន់តំណែងជំនួសលោក Andrew Cuomo ដែលបានលាលែងចេញពីតំណែងដោយសារជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ ។

ក្រោយឡើងកាន់តំណែងនៅព្រឹកថ្ងៃទី២៤ ខែសីហា (ពេលវេលានៅអាមេរិក) លោកស្រី Kathy Hochul បានថ្លែងសុន្ទរកថា ទៅកាន់មហាជន ដោយលោកស្រីបានប្រកាសផ្តល់អាទិភាពទៅលើការដោះស្រាយបញ្ហាប្រឈមមុខរបស់រដ្ឋនេះ គឺផ្ទះសម្បែងសម្រាប់ពលរដ្ឋក្រីក្រ សុខភាពសាធារណៈ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋក្រោយកូវីដ-១៩។ លោកស្រី Kathy Hochul បានបញ្ជាក់ថា លោកស្រីនឹងរៀបចំកែទម្រង់ថ្នាក់ដឹកនាំក្នុងរដ្ឋក្នុងរយៈពេល៤៥ថ្ងៃខាងមុខ ។ លោកស្រីគឺជាអ្នកនយោបាយជើងចាស់ មានបទពិសោធន៍ នៅក្នុងការដឹកនាំរដ្ឋញូវយ៉ក ។ លោកស្រីកាន់តំណែងជាអភិបាលរងក្នុងរដ្ឋនេះតាំងពីឆ្នាំ ២០១៤រហូតមកទល់ពេលនេះ។
ការឡើងកាន់តំណែងរបស់លោកស្រីកើតឡើងចំពេលដែលរដ្ឋញូវយ៉កកំពុងប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩កាន់តែខ្លាំង។ ប៉ុន្មានថ្ងៃកន្លងមកនេះ ចំនួនអ្នកឆ្លងកូវីដ-១៩បានកើនឡើងខ្ពស់ ហើយភាគច្រើនជាអ្នកឆ្លងកូវីដ-១៩បំប្លែងថ្មីដែលតា។ ក្រៅពីនេះលោកស្រី Kathy Hochul ក៏បានសន្យាចែករំលែកកញ្ចប់ជំនួយហិរញ្ញវត្ថុរបស់រដ្ឋដល់ពលកររាប់ពាន់នាក់រស់នៅក្នុងរដ្ឋនេះដែលមិនទាន់មានលិខិតស្នាមត្រឹមត្រូវ ៕ ដោយ៖សាធី

...

លោកស្រីKathy Hochul អាយុ ៦២ ឆ្នាំបានស្បថចូលកាន់តំណែងជាអភិបាលទី ៥៧ នៃរដ្ឋញូវយ៉កនៅថ្ងៃទី ២៤ ខែសីហា។ (ប្រភព៖York Times)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print