រថយន្តដឹកឈើរបស់ក្រុមហ៊ុនទ្រីភាពជាប់ផុងនៅកណ្តាលផ្លូវ ពុំមានសមត្ថកិច្ចនិងមន្ត្រីជំនាញណា​ហ៊ានប៉ះពាល់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ រថយន្តយីឌុបធន់ធ្ងន់មួយគ្រឿង ដែលគេស្គាល់ថា ជារថយន្តដឹកឈើរបស់​ក្រុមហ៊ុនទ្រីភាព បានជាប់ផុងលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិចាស់ សង្កាត់សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ប៉ុន្តែពុំឃើញមានសមត្ថកិច្ច ឬអាជ្ញាធរណា ចេញមុខទៅមើលអន្តរាគមន៍​រឿងបញ្ហាដឹកឈើនោះឡើយ។
ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្រុងស្រុកសៀមប៉ាងបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ក្រុមហ៊ុនទ្រីភាពនេះ បានប្រើប្រាស់រថយន្តដឹកឈើប្រភេទយីឌុបធំៗ ដឹកឈើយ៉ាងច្រើនលើសកំណត់ ដែលធ្វើឲ្យខូចខាតផ្លូវថ្នល់អស់ស្ទើរគ្មានសល់។ ចំណែក បញ្ហារស់នៅរបស់ពួកគាត់រាល់ថ្ងៃជួបបញ្ហា​យ៉ាងខ្លាំងដែរ ដោយសារតែការដឹកឈើរបស់ក្រុមហ៊ុនទ្រីភាពនេះ។ គាត់ថា “បើថាព្រៃឈើ​នោះវា​រលាយទៅហើយ ប៉ុន្តែលើសពីនេះទៀតសកម្មភាពនេះបានបំផ្លាញ​ផ្លូវថ្នល់​ ដែលធ្វើឲ្យមានការខូច​ខាតជាដំណំ។ លើសពីនេះទៅទៀត ឡានដឹកឈើទាំងនោះបានធ្វើសកម្មភាព​ទាំងយប់ ដែលមានសូរ​សំឡេងរំខាន​យ៉ាងខ្លាំងដល់ការសម្រាកពេលយប់របស់ពួកគាត់។”
ប្រភពដដែលបានបន្តថា ទោះបីជាឡានដឹកឈើទាំងនេះ បានធ្វើសកម្មភាពគគ្រឹកគ្រេងយ៉ាង​ណា ក៏ពួកគាត់ពុំដែលឃើញមានកម្លាំងនគរបាលមានសមត្ថកិច្ច ឬក៏អាជ្ញាធរពាក់ព័ន្ធណាចេញមុខ មកបង្រ្កាបនេះទេ ដែលបញ្ហានោះ គាត់លើកឡើងថា ក្រុមហ៊ុនទ្រីភាព បានឲ្យមនុស្សម្នាក់ឈ្មោះ ស្រេង ម៉េង ជាអ្នករត់ការ ដើរបំបិតភ្នែកសមត្ថកិច្ច និងមន្រ្ដីជំនាញ។
ដោយឡែកមន្រ្ដីជំនាញម្នាក់បានបង្ហើបឲ្យដឹងថា អាជ្ញាបណ្ណសម្រាប់ដឹកជញ្ជូនឈើរបស់ ក្រុមហ៊ុនទ្រីភាពគ្រុប បានផុតកំណត់រយ:ពេលជិត២ឆ្នាំទៅហើយ ប៉ុន្តែក្រុមហ៊ុននេះ នៅតែ​ធ្វើសកម្មភាព​ដឹកជញ្ជូនឈើដដែល។ ជាក់ស្តែងកាលពីរថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ រថយន្តយីឌុប​ដឹកឈើរបស់ក្រុមហ៊ុនទ្រីភាពគ្រុប បានជាប់ផុងត្រង់ចំណុច ភូមិព្រៃចាស់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ប៉ុន្តែពុំមានសមត្ថកិច្ច និង មន្ត្រីជំនាញណាចុះធ្វើការ ក្នុងរឿងនេះឡើយ។
ករណីនេះ លោកលី គន នាយផ្នែកខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្តស្ទឹងត្រែង បានប្រាប់អ្នក​សារព័ត៌មានតាមទូរស័ព្ទថា បើចង់បានព័ត៌មានទៅឈរថតនៅមុខឡានទៅ ព្រោះថាលោក​មានការរវល់។
​ដោយឡែកតំណាងក្រុមហ៊ុន នគរវត្តមិនអាចទាក់ទងសុំបំភ្លឺបានទេ ព្រោះគ្មានលេខទូរស៍ព្ទ៕

20150720-141944.jpg

20150720-141954.jpg

20150720-141950.jpg

20150720-141958.jpg

20150720-142002.jpg

...

20150720-142005.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print