ផ្លែមៀនទម្ងន់ ៥តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្តល់ជូន មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC)

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានរៀបចំពិធីទទួលផ្លែមៀន ចំនួន ៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានផ្ដល់ជូនមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព សម្រាប់បែងចែកបន្តដល់បណ្ដានាយកដ្ឋាន និងសាលា ចំណុះ (NPMEC) ពិសេសនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងធ្វើចត្តាឡីស័ក។

ពិធីប្រគល់ និងទទួល ត្រូវបានធ្វើឡើងក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ផល សាមន អគ្គនាយករង តំណាងលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ និង លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ នាយសេនាធិការ និងជាមេបញ្ជាការរងកងអង្គរក្ស តំណាង នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងអង្គរក្ស។

ឧត្តមសេនីយ៍ឯក ផល សាមន ជំនួសមុខឱ្យថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះ (NPMEC) បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានឧបត្ថម្ភផ្លែមៀននាឱកាសនេះ សបញ្ជាក់ពីការយកចិត្ដទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខទុក្ខកងទ័ព ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលកងយោធពលខេមរភូមិន្ទ បាននិងកំពុងចូលរួមអនុវត្តបទបញ្ជា វិធានការពារទប់ ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ- ១៩។

ឧត្តមសេនីយ៍ឯក ផល សាមន ក៏បានគោរពជូនពរសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាវាងវៃប្រកបដោយគតិបណ្ឌិត ជន្មាយុ យឺនយូរ ដើម្បីបន្តដឹក នាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលសុខ និង ការអភិវឌ្ឍ កាន់តែរីកចម្រើនលើគ្រប់វិស័យ៕ ដោយ ស៊ុនហេង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print