បង្រ្កាបអ្នកស្នេហាបក្សីកីឡា ឃាត់ខ្លួនមនុស្ស៨នាក់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង÷កម្លាំងនគរបាលស្រុកសង្កែ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងបានរួមគ្នាបង្រ្កាបសង្វៀនបញ្ជល់មាន់មួយកន្លែង ឃាត់មនុស្ស៨នាក់ និងរឹបអូសវត្ថុតាងជាច្រើន។

ប្រតិបត្តិការបង្រ្កាបសង្វៀនបញ្ជល់មាន់មួយកន្លែងនេះប្រព្រឹត្តទៅនៅ​ថ្ងៃទី​ ២៥​ ខែ​ សីហា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១១និង៣៩០នាទី​ ត្រង់ចំ​ណុច​ភូមិ​បេង​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​។
មន្រ្តីនគរបាលស្រុកសង្កែបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា​របស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ក៏ដូចជា​យោ​បល់​របស់​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ដោយបានការសម្របសម្រួលលើនីតិវិធី​ពី​ លោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យ​ការ​​អមសាលាដំបូងខេត្តបាត់​ដំបង​ផង​ លោ​ក​​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិ​យាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ល្បែងស៊ីសង​(​ ភ្នាល់​មាន់ជល់​)​នៅនៅនៅចំណុចខាងលើបាឃាត់ខ្លួនអ្នកប្រព្រឹត្ត ចំនួន​ ០៨​ នាក់​ នាំមក​កាន់​ស្នងការដ្ឋាន​ដេីម្បី​ធ្វេីការសាកសួ។ ជាមួយគ្នាដែរ សមសមត្ថកិច្ចបានដកហូតវត្ថុតាងរួម​មាន​៖​
-​ សង្វៀន​ សម្រាប់​ជល់​មាន់​ចំនួន​ ០១​
-​ ស៊ុម​ សម្រាប់​ក្រុង​មាន់​ ចំនួន​ ០២​
-​ មាន់ជល់​ចំនួន​ ០២​ ក្បាល​
-និង ម៉ូតូ​ចំនួន​០៩​ គ្រឿង​ ។
ប្រភពដដែលបានឲ្យដឹងទៀតថា
ក្រោយពេលសាកសួររួច​ការិយាល័យ​ជំនាញ​កំ​ពុងរៀបចំកសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំ​បង​ដើម្បីចាត់ការ​តាម​ច្បាប់ ៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print