កាកបាទក្រហមកម្ពុជា បានរៀបចំទេយ្យវត្ថុសម្រាប់ប្រគេនថ្វាយ​សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ​ សម្តេចព្រះសង្ឃនាយក​ និងប្រគេនសម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមវត្តចំនួន ៨

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ម្សិលមុិញនេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំទេយ្យវត្ថុសម្រាប់ប្រគេនថ្វាយ​សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ​ សម្តេចព្រះសង្ឃនាយក​ និងប្រគេនសម្តេចព្រះសង្ឃ-ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមវត្តចំនួន ៨ (ក្នុងនោះ ៦វត្ត នៅរាជធានីភ្នំពេញ និង ២វត្ត នៅខេត្តកណ្តាល)។

សូមបញ្ជាក់ថា, កម្មវិធីនេះប្រព្រឹត្តទៅនៅពេលព្រឹក​ ក្រោមវត្តមាន​ លោកស្រីកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​ កាកបាទក្រហមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានដឹកនាំគណៈប្រតិភូ​ចូលក្រាបបង្គំគាល់​ និងនាំយកទេយ្យវត្ថុប្រគេនថ្វាយ សម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ គង់នៅវត្តឧណ្ណាលោម និងប្រគេនថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ គង់នៅវត្តបទុមវតីរាជវរារាម (ធម្មយុត្តិកនិកាយ)។

ពេលរសៀល​ គណៈប្រតិភូ​ក្រុមទី១​ ដឹកនាំដោយ​ លោកជំទាវកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ បានអញ្ជេីញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ និងនាំយកទេយ្យវត្ថុប្រគេនថ្វាយ-ប្រគេន សម្តេចព្រះសង្ឃ ព្រះសង្ឃ​ គង់នៅ វត្តបទុវតីរាជវរារាម (មហានិកាយ), វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) នៅរាជធានីភ្នំពេញ​ និងវត្តស្វាយជ្រុំ នៅខេត្តកណ្តាល។ ទន្ទឹមនឹងនេះ​ គណៈប្រតិភូ​ក្រុមទី២​ ដឹកនាំដោយ​ លលោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានអញ្ជេីញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ និងនាំយកទេយ្យវត្ថុប្រគេន សម្តេចព្រះសង្ឃ ព្រះសង្ឃ​ គង់នៅវត្តលង្កាព្រះកុសុមារាម,​ វត្តទួលទំពូង នៅរាជធានីភ្នំពេញ​ និងវត្តប្រជុំនទី (ហៅវត្តក្រពើហា) នៅខេត្តកណ្តាល។

សូមបញ្ជាក់ថា​ ទេយ្យវត្ថុប្រគេនវត្តនីមួយៗរួមមាន​ ៖​ អង្ករ​ ​២​តោន,​ មី​ ៣០​កេស,​ ត្រីខ​ ​៣​កេស,​ ស្ករស​ ២៥​គីឡូក្រាម,​ តែ​ ៥​គីឡូក្រាម,​ ទឹកដោះគោខាប់​ ​១​កេស,​ កាហ្វេកញ្ចប់​ ​១០​កញ្ចប់ធំ,​ ​អូវ៉ាន់ទីន​ ២​កេស,​ ទឹកក្រូច​ ​៥​កេស,​ ទឹកផ្លែឈើ​ ​៥​កេស,​ ទឹកបរិសុទ្ធ​ ​១០​កេស​ និងបច្ច័យ​ចំនួន​​ ១០.០០០.០០០ រៀល​ ​(ដប់លានរៀល)។ ប្រគេនថ្វាយ-ប្រគេន​ សម្តេចព្រះមហាសង្ឃរាជ​ សម្តេចព្រះសង្ឃនាយក​ ព្រះចៅអធិការវត្ត​ ១អង្គ​ៗ​ នូវ​ សាដក​ ១​ និងបច្ច័យ​ ១លានរៀល។ ប្រគេនព្រះសង្ឃ​ ៦អង្គ​ នៅតាមវត្តនីមួយៗ​ ក្នុង​ ១អង្គៗ​ ទទួលបាន​ សាដក​ ១​ និងបច្ច័យ​ ២០ម៉ឺនរៀល។

ជាមួយគ្នានោះដែរ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានមានសទ្ធាជ្រះថ្លាប្រគេនថ្វាយនូវទេយ្យវត្ថុផ្ទាល់ខ្លួន​ចំពោះ​ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ​ និង​សម្តេចព្រះសង្ឃនាយក​ ក្នុង​ ១អង្គ​ ទឹកច្រតៀកកាំ​ ១កន្ត្រក,​ ភេសជ្ជៈ​ Ensure ១កន្ត្រក,​ ផ្លែក្រូចខ្វិច​ ១កន្ត្រក​,​ ទឹកប៉ោម​ ២កេស,​ ត្រីងៀត​ ១កន្ត្រក​ និងបច្ច័យមួយចំនួនផងដែរ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ក៏បានវេរបច្ច័យផ្ទាល់របស់សម្តេចមួយចំនួនទៀតប្រគេន សម្តេចព្រះពោធិ៍វង្ស កិត្តិបណ្ឌិត អំ​ លឹមហេង,​ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print