អភិបាលខេត្តបន្ទាយមានជ័យ​ បន្តទទួលអំណោយឧបត្ថម្ភរបស់សប្បុរសជន

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ អញ្ជើញទទួលអំណោយឧបត្ថម្ភរបស់សប្បុរសជនអំណោយ អង្ករចំនួន ៤តោន ។

ចំពោះ​សប្បុរសជនដែលបាននាំអំណោយឧបត្ថម្ភ​ខាងលេីនេះ​ ទី១,លោក ង៉ូវ ប៊ុនរឹទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជឹម សូលីដែន អង្ករចំនួន ២តោន។​ និងទី២,​ លោក​ ង៉ែត វាន់ដា ម្ចាស់រោងម៉ាសុីនកិនស្រូវ កៅ ង៉ែត​ នៅភូមិភ្នំធំឃុំអូរប្រាសាទតាមរយៈ លោកឆុំ ឆាន អភិបាលរងស្រុក មង្គលបូរី ជួយឧបត្ថម្ភ អង្ករចំនួន ២តោន សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល។

លោក អ៊ុំ រាត្រី អភិបាលខេត្ត បានឱ្យដឹងថា​ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោក និងលោកស្រី​ ព្រមទាំងសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងខេត្ត និងផ្តល់ជូនពលករកំពុងធ្វើចត្តាឡីស័ករាប់ពាន់នាក់ តាមមណ្ឌលទូទាំងខេត្ត អំណោយទាំងនេះពិតជាមានតម្លៃសម្រាប់ជួយឧបត្ថម្ភគាំទ្រទៅដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈនៃការរីករាលជំងឺកូវីដ១៩។

សូមជូនពរ សប្បុរសជនទាំងអស់ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print