ប្រទេសជប៉ុន៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹងសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា រដ្ឋាភិបាលជប៉ុនបានសំរេចដាក់ខេត្តចំនួន ៨ ទៀត (Hokkaido, Miyagi, Gifu, Aichi, Mie, Shiga, Okayama និង Hiroshima ) ទៅក្នុងភាពអាសន្ន ហើយចូលជាធរមាននៅថ្ងៃសុក្រទី ២៧ ខែសីហា នេះ។
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជា ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា រដ្ឋាភិបាលជប៉ុនបានសំរេច ដាក់ខេត្តចំនួន៨ទៀត (ខេត្ត Hokkaico, Miyagi, Gilu, Aichi, Mie, Shiga, Okayarna និង Hiroshira) ក្នុងភាពអាសន្ន ហើយចូលជាធរមាននៅថ្ងៃសុក្រទី២៧ ខែសីហានេះ បន្ថែមពីលើទីក្រុងតូក្យូ, ខេត្ត Kanagawa, Saitama, Chiba, Osaka, Okinawa, Ibaraki, Tochigi, Gunma, Shizuoka, Kyoto, Hyogo និង Fukuoka ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta មានការ កើនឡើងខ្ពស់ ហើយតម្រូវការសេវាកម្មសុខាភិបាល ពិសេសតម្រូវការស្នាក់នៅមន្ទីរពេទ្យក៏កើនឡើងខ្ពស់។ ខេត្តក្រុងទាំង២១នេះ នឹងស្ថិតនៅក្នុងភាពអាសន្នរហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ ។
ស្ថានទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសជប៉ុន ជាពិសេស បងប្អូនដែលកំពុងស្នាក់នៅទីក្រុងតូក្យូ និងខេត្តទាំង២០ខាងលើ សូមមេត្តាសហការ និងប្រតិបត្តិវិធាន ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩. បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច និងធ្វើដំណើរក្នុងករណីដែលចាំ បាច់បំផុត។ សូមបងប្អូនថែរក្សាសុខភាព ប្រកាន់ខ្ជាប់នូវអនាម័យល្អ ពាក់ម៉ាស ចៀសវាងការជួបជុំគ្នា ច្រើន និងរក្សាគម្លាតសុវត្ថិភាព។ ទទួលបានដំណឹងនេះ ស្ថានទូតសូមបងប្អូនមេត្តាជួយផ្សព្វផ្សាយបន្ត។ សូមជូនពរបងប្អូនទាំងអស់មានសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺវីរុសកូវីដ១៩ ។
ក្នុងករណីបងប្អូនចង់ប្រឹក្សាយោបល់ សូមទាក់ទង៖ ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤ ៕
ដោយ, សុខ ខេមរា