បច្ចុប្បន្នទីក្រុងហូជីមិញកំពុងអនុវត្តវិធានការគម្លាតសង្គមនៅទូទាំងទីក្រុង

ចែករំលែក៖

ប្រទេសវៀតណាម: ស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានចេញសេចក្តីជូនដំណឹង ស្តីពី អនុវត្តវិធានការគម្លាតសង្គមនៅទូទាំងទីក្រុង។
ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ មានកិត្តិយសសូម គោរពជម្រាបជូន បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីក្រុងហូជីមិញ មេត្តាជ្រាបថា បច្ចុប្បន្នទីក្រុងហូជីមិញកំពុងអនុវត្តវិធានការគម្លាតសង្គមនៅទូទាំងទីក្រុង តាមបទ បញ្ហាលេខ ១៦/CT-TTg ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ របស់នាយករដ្ឋមន្ត្រី ដោយអនុវត្តគោល ការណ៍ “អ្នកណានៅទីកន្លែងណា បន្តនៅទីកន្លែងនោះ” ដែលការណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់ជន បរទេសរស់នៅក្នុងទីក្រុង បង្កការលំបាកមួយចំនួនក្នុងការរស់នៅដូចជា ការចំណាយខ្ពស់សម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃ ថ្លៃជួលផ្ទះ និងពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ជាដើម។

អាស្រ័យដូចនេះ អជ្ញាធរទីក្រុងហូជីមិញបានដាក់ចេញនូវគោលនយោបាយសំដៅយកចិត្ត ទុកដាក់ចំពោះជនបរទេស ដែលកំពុងជួបការលំបាក ដូចបានរៀបរាប់ខាងលើ តាមរយៈនេះ ស្ថានអគ្គកុងស៊ុលកម្ពុជាសូមស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជួបការលំបាកក្នុងជីវភាពរស់ នៅ ខ្វះខាតថវិកាចំណាយសម្រាប់ទីកន្លែងរស់នៅ (ថ្លៃជួលផ្ទះ) និងត្រូវការជំនួយដើម្បីបានចាក់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ សូមផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់ រួមមាន ឈ្មោះពេញ ថ្ងៃខែឆ្នាំ កំណើត លេខលិខិតឆ្លងដែន អាស័យដ្ឋានរស់នៅបច្ចុប្បន្ន និងទីកន្លែងធ្វើការ (ប្រសិនជាមាន) មក ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ តាមរយៈលេខទូរស័ព្ទ (+៨៤) ២៨៣៨២៩២៧៥១ ឬ លោក ព្រីង សុខ កុងស៊ុល មន្ត្រីកុងស៊ុល ដែលមានលេខទូរស័ព្ទ ០៣៩ ៩៥៥៦៣៧៧ និង អ៊ីម៉ែល [email protected] ឲ្យបានមុនថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដើម្បីមានវិធាន ការបន្ត។

ជាថ្មីម្តងទៀត ស្ថានអគ្គកុងស៊ុលសូមរំលឹកដល់បងប្អូនទាំងអស់មេត្តាបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃនឹងសាប៊ូ ឬដែលលាងដៃកំចាត់មេរោគឲ្យបានញឹក ញាប់ រក្សាគម្លាតសុវត្ថិភាព (២ម៉ែត្រ) ចេញក្រៅផ្ទះតែក្នុងករណីចាំបាច់បំផុត និងត្រូវអនុវត្តវិធាន សុខាភិបាល និងបទបញ្ជាលេខ ១៦ ខាងលើរបស់រដ្ឋាភិបាលវៀតណាម ឲ្យបានខ្ជាប់ខ្ជួន៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print