វត្តចំនួន២​ នៅក្នុងក្រុងសៀមរាប ទទួល​អំណោយ​សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំពោះព្រះសង្ឃក្នុងពេលដែលជំងឺកូវីដ-១៩ នៅតែរាតត្បាតជាបន្តបន្ទាប់នៅក្នុងសហគមន៍ និងដោយមើលឃើញពីការខ្វះខាតចង្ហាន់សម្រាប់ព្រះសង្ឃនៅតាមវត្តមួយចំនួនលោក ទៀ សីហា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១នេះ បានចាត់ឱ្យ​លោក ខូយ ឈីន អនុប្រធានកិត្តិយសសាខា នាំយកទេយ្យទានប្រគេនដល់ព្រះចៅធិការនៅតាមវត្តចំនួន២​ នៅក្នុងក្រុងសៀមរាប រួមមាន៖ វត្តប្រមា និងវត្តសណ្ដាន។

មានប្រសាសន៍នាឱនោះ លោក ខូយ ឈីន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូការទូលសួរសុខទុក្ខពីសំណាក់លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងព្រួយបារម្ភចំពោះប្រជាពលរដ្ឋគ្រប់រូបខាងផ្នែកអាណាចក្រ និងព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រ ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងនៅក្នុងភូមិសាស្ត្រខេត្តយើង ក៏ដូចជានៅទូទាំងប្រទេស និងពិភពលោកផង។ ការរាតត្បាតនៃជំងឺនេះបណ្ដាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេតុនេះលោកប្រធានគណៈកម្មាធិការសាខា និងលោកស្រី​ បានចាត់ក្រុមការងារឱ្យនាំយកទេយ្យវត្ថុទាំងនេះប្រគេនដល់ព្រះសង្ឃតាមវត្តអារាមដែលមានការខ្វះខាតចង្ហាន់ខ្លាំង ដើម្បីអាចជួយសម្រួលដល់ព្រះសង្ឃបានមួយកម្រិត។

គួរបញ្ជាក់ថា​ ទេយ្យវត្ថុដែលបានប្រគេនចំពោះព្រះសង្ឃក្នុងមួយវត្តៗរួមមានដូចខាងក្រោម៖

-ទៀនវស្សា១គូរ -អង្ករ១៥០គីឡូក្រាម -មី១០កេស -ត្រីខ១០យួរ -ត្រងៀត៣គីឡូក្រាម -សាច់ក្រក៣គីឡូក្រាម -ទឹកត្រី៥យួរ -ទឹកស៊ីអ៊ីវ៥យួរ -ទឹកបរិសុទ្ធ១០យួរ -ប្រេងឆា៥លីត្រ -ម្សៅស៊ុបខ្ន៣គីឡូក្រាម -មីសួ៣ គីឡូក្រាម -ស្ករស៣គីឡូក្រាម -អំបិល២គីឡូក្រាម -តែ ១គីឡូក្រាម -នំធុង១ធុង -ម៉ាស់៣ប្រអប់ -អាស់កុល៤ដប ចង្ហាន់១ស្រាក់ និងបច្ច័យ៨សែនរៀល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print