ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានផ្តល់កិច្ចសន្យាដល់កីឡាករ Cristiano Ronaldo រយៈពេល២ឆ្នាំបន្ទាប់ពីខកខានក្នុងកិច្ចព្រមព្រៀងជាមួយ Harry Kane នៅរដូវក្តៅនេះ។
ក្រុមរបស់លោក Pep Guardiola បានតាមទិញកីឡាករ Harry Kane របស់ Tottenham និងជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្តែខ្សែប្រយុទ្ធដែលទទួលបាន១៥០លានផោនបានបង្ហាញនៅថ្ងៃពុធថា គាត់នៅច្បាស់១០០ភាគរយបន្តស្នាក់នៅ Spurs សម្រាប់រដូវកាលខាងមុខនេះ។
ការខកខានក្នុងការលេងរបស់ Kane មានន័យថា Man City មានជម្រើសតិចតួចក្នុងការដាក់ខ្សែប្រយុទ្ធកណ្តាលបន្ទាប់ពីការចាកចេញរបស់ Sergio Aguero។ Gabriel Jesus គឺជាខ្សែប្រយុទ្ធដែលត្រូវបានគេទទួលស្គាល់ ត្រូវបានដាក់ជំនួសក្នុងតំបន់ប្រយុទ្ធ ខណៈដែល Ferran Torres និង Liam Delap នៅតែជាជម្រើសបន្ថែម។
យោងតាម dailymail.com បានឲ្យដឹងថា Man City មានឆន្ទៈផ្តល់ជូន Ronaldo នូវកិច្ចសន្យារយៈពេល២ឆ្នាំដែលមានតំលៃលើសពី២៣០,០០០ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែមិនចង់បង់ថ្លៃផ្ទេរឲ្យក្លិប Juventus សំរាប់អ្នកតំណាងជនជាតិព័រទុយហ្គាល់នោះទេ។ អ្នកតំណាងចង់បានប្រាក់ប្រហែល២៥លានផោនសម្រាប់កីឡាកររូបនេះដែលអាចអនុញ្ញាតឱ្យពួកគេរកអ្នកជំនួសបាន។
តាមសេចក្តីរាយការណ៍របស់ក្លិបសេះបង្កង់ Juventus មានគំនិតក្នុងការយកខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus នៅក្នុងការផ្លាស់ប្តូរជំនួស ប៉ុន្តែលោក Guardiola បានបដិសេធគំនិតនេះ។ របាយការណ៍នៅទូទាំងទ្វីបអឺរ៉ុបអះអាងថា Ronaldo វ័យ៣៦ឆ្នាំកំពុងស្វែងរកការប្រកួតប្រជែងថ្មី ហើយភ្នាក់ងាររបស់គាត់បានផ្តល់ឱ្យគាត់ទៅ Man City កាលពីសប្តាហ៍មុនក្នុងតម្លៃ២៥លានផោន។
Ronaldo ត្រូវបានអង្គុយនៅកៅអីបម្រុងនៃការប្រកួត Serie A របស់ក្រុម Juventus នៅឯទឹកដី Udinese ហើយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះមិនបានចូលលេងជាកីឡាករបម្រុងក្នុងការប្រកួតនោះទេ និងបានរកគ្រាប់បាល់ជ័យជម្នះ ប៉ុន្តែអាជ្ញាកណ្តាលឆែក VAR គឺមិនឲ្យនោះទេ។
ក្លិប Paris Saint-Germain នៅតែចាប់អារម្មណ៍លើ Ronaldo ក៏ដូចជាក្លិបយក្សបារាំងមួយនេះកំពុងព្យាយាមរក្សា Kylian Mbappe ដែលជាកម្មវត្ថុនៃការដេញថ្លៃ១៣៧លានផោនពី Real Madrid នៅសប្តាហ៍នេះ។
Man City បានចំណាយប្រាក់យ៉ាងច្រើននៅក្នុងចុះហត្ថលេខាខ្សែបម្រើអង់គ្លេស Jack Grealish ពីក្រុម Aston Villa ក្នុងតម្លៃខ្លួន១០០លានផោន។ ជាមួយគ្នានេះក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះចង់បន្ថែម Harry Kane នៅពេលមកដល់ ប៉ុន្តែត្រូវបានច្រានចោលដោយម្ចាស់របស់ Spurs លោក Daniel Levy ដែលចង់រក្សា Harry Kane បន្តទៀត។ នៅលើបណ្តាញសង្គម Twitter កីឡាករវ័យ២៨ឆ្នាំ Harry Kane បាននិយាយថា “វាពិតជាមិនគួរឱ្យជឿដែលបានឃើញការស្វាគមន៍ពីអ្នកគាំទ្ររបស់ Spurs កាលពីថ្ងៃអាទិត្យ និងដើម្បីអានសារគាំទ្រខ្លះដែលខ្ញុំមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ខ្ញុំនឹងស្នាក់នៅ Tottenham នៅរដូវក្តៅនេះ ហើយនឹងផ្តោត១០០%លើការជួយក្រុមឱ្យទទួលបានជោគជ័យ”៕ (រូបភាព ៖ dailymail.com)