ផ្ទុះការភ្ញាក់ផ្អេីល!!​ បុគ្គលម្នាក់និងបក្ខពួកយកឈ្មោះអាវុធហត្ថមកប្រេី​ ហេីយទម្លាក់គ្រឿងញៀនមកលេីប្ដីប្រពន្ធ២នាក់​ហើយបង្ខំឱ្យយកលុយមកដោះខ្លួន

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ពីរនាក់ប្ដីប្រពន្ធត្រូវបង្ខំចិត្តយកម៉ូតូហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២០​ទៅបញ្ចាំនៅឃ្លាំងរំសេវ​ ដេីម្បីយកលុយ៦០០$មកឲ្យបុគ្គលម្នាក់ដែលយកឈ្មោះអាវុធហត្ថ​មកប្រើ រួមជាមួយបក្ខពួក៥-៦នាក់ទៀត​ ក្រោយពីក្រុមទាំងនោះយកគ្រឿងញៀនទៅទម្លាក់លេីប្ដីប្រពន្ធខាងលេី​កាលពីវេលាម៉ោងជាង១២រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី​២៦​ ខែសីហា​ ឆ្នាំ​២០២១​ ស្ថិតនៅផ្ទះជួល​ ជាប់ផ្លូវវេងស្រេង​ ក្នុងភូមិដំណាក់ធំ៣​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ។
​ ជនរងគ្រោះជាប្ដីមានឈ្មោះ​ ដេត​ កុសល​ អាយុ៣០ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅផ្ទះកេីតហេតុ​ ។
​ តាមសម្ដីបុរសរងគ្រោះបានប្រាប់ឱ្យដឹងថា​ រឿងហេតុនោះគឺ​នៅយប់ថ្ងៃកេីតហេតុ រូបគាត់និងប្រពន្ធបាននៅក្នុងបន្ទប់ជួលកន្លែងកេីតហេតុខាងលេី​ ហេីយរៀបនិឹងសម្រាក​ទៅហើយ ក៏ស្រាប់តែមានបុគ្គលម្នាក់មកគោះទ្វា​រ ហេីយប្រាប់ថាខ្លួនគេជាអាវុធហត្ថ​។ បន្ទាប់មកក៏មានបក្ខពួក៥ទៅ៦នាក់ទៀតបានចូលមកក្នុងបន្ទប់គាត់រួចទម្លាក់គ្រឿងញៀន១កញ្ចប់តូចមកឲ្យ​គាត់ និងធ្វេីសកម្មភាពចាប់វាយខ្នោះ​គាត់ព្រមទាំងថតរូបគាត់ជាប់ជាមួយគ្រឿងញៀនថែមទៀតផង​ ។
​ ជនរងគ្រោះបន្តថា​ ក្រោយពីចាប់វាយខ្នោះរូបគាត់ហេីយ​ ពួកទាំងនោះបានឲ្យរូបគាត់និងប្រពន្ធយកលុយ៥០០$ដេីម្បីជាថ្នូរសម្រាប់ដោះលែង​ តែគាត់មិនមានលុយ​ ក៏ពួកគេនោះបង្ខំឲ្យគាត់យកម៉ូតូមួយគ្រឿងទៅបញ្ចាំនៅឃ្លាំងរំសេវបានប្រាក់៥៥០$​មកឲ្យ​ ។ ដោយពួកគេមិនអស់ចិត្តក៏ឱ្យរូបគាត់ទៅយក១០០$ទៀត​ និងគំរាមឲ្យរេីអីវ៉ាន់ចេញពីផ្ទះជួលទាំងយប់​ដេីម្បីកុំឲ្យមានរឿងវែងឆ្ងាយ​ ។
​ លុះព្រឹកឡេីងថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ​២០២១​ ប្ដីប្រពន្ធទាំង២នាក់ខាងលេីកេីតទុក្ខមិនសុខចិត្ត​ និងនឹកគិតថាខ្លួនទទួលភាពអយុត្តិធម៌ខ្លាំងពេក​ ក៏សម្រេចចិត្តឲ្យសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ជួយដោះស្រាយនិងរកយុត្តិធម៌ឲ្យវិញ​ ។
​ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ លោកវរសេនីយ៍ត្រី​ ឯម​ ភារី​ នាយប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យទី៣​បានចាត់ឱ្យលោក​ នូ​ កាន់លី​ នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី៣​ ដឹកនាំកម្លាំងចុះទៅសួរនាំ​ និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ស្ទឹងមានជ័យទី៣​ ដេីម្បីធ្វើការស្រាវជ្រាវដោះស្រាយតាមជំនាញ​ ។ តែក្នុងពេលនោះដែរ​ ស្រាប់តែមានបុគ្គលផ្សេងដែលមិនបញ្ចេញមុខបានអះអាងថា​ នឹងមានគេយកលុយគ្រប់ចំនួន​ និងការប្រាក់មកឲ្យប្ដីប្រពន្ធជនរងគ្រោះវិញដេីម្បីបញ្ចប់រឿង។
​ ជាមួយគ្នានោះដែរ​ ពលរដ្ឋជាច្រេីនដែលរស់នៅក្បែរទីតាំងកេីតហេតុខាងលេីបានស្នេីសុំលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជួយចាត់កម្លាំងជំនាញធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនខិលខូចទាំងនោះយកមកផ្ដន្ទាទោសឲ្យខាងតែបាន​ផង ដេីម្បីកុំឲ្យយកឈ្មោះអង្គភាព​ និងថ្នាក់ដឹកនាំ​ដេីរទៅគាបសង្កត់ប្រជាពលរដ្ឋស្លូតត្រង់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print