ភ្នំពេញ៖ លោក ហេង វ៉ាន់ដា បានបញ្ជាក់ថា៖ សុខភាព គឺជាកត្តាដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការបំពេញភារៈកិច្ចការងារ ឲ្យមានភាពរលូន បើសុខភាពយើងមានភាពទន់ខ្សោយ យើងមិនអាចបំពេញ ការងារបានល្អ និងទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយនោះទេ ខណៈប្រជា ពលរដ្ឋ,មន្ដ្រីរាជការ,អង្គការសង្គមស៊ីវិលនានា ក្នុងពេលចុះបេសកកម្មការងារ ប្រសិនបើសុខភាពបុគ្គលនោះ មិនអំណោយផល ។
នេះជាការលើកឡើងរបស់លោកហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា គណនេយ្យនៅក្នុងពិធីចុះអនុស្សារណៈយោគយល់ រវាងមន្ទីរពេទ្យជោរៃភ្នំពេញ និង វិទ្យាស្ថានវ៉ាន់ដាគណនេយ្យកម្ពុជា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យជោរៃភ្នំពេញ ដើម្បីផ្តល់ជូនសេវាកម្ម និងធ្វើការផ្លាស់ប្ដូរបទ ពិសោធន៍ និងភាពជាដៃគូរ ក្នុងការទំនាក់ ផ្ដល់សេវាព្យាបាល ជូនលោកគ្រូ អ្នកគ្រូ និង សិស្សា នុសិស្ស ពិសេស គឺជួយផ្សព្វផ្សាយ ពីការថែទាំសុខភាព ដើម្បីសង្គមគ្រួសារ មានសុភមង្គល និងសុខដុម ក្នុងសង្គមគ្រួសារ ។
លោក ហេង វ៉ាន់ដា បានបន្តថា៖ នេះគឺជាលើកទីមួយ នៃផ្នែកវិជ្ជាជីវៈសេរី ក្នុងវិស័យសុខា ភិបាល និងវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ។ ការចុះ MOU ជាមួយគ្នានៅថ្ងៃនេះ គឺជាកិច្ចសហ ការ ដ៏ល្អ នៅក្នុងការបម្រើ ដល់សង្គម ហើយនេះគឺជាការយកចិត្តទុកដាក់ ពីសំណាក់មន្ទីរ ពេទ្យជោរៃនៅកម្ពុជា ជូនដល់វិទ្យាស្ថានវ៉ាន់ដា ឲ្យមានភាពកាន់តែខិតជិតស្និទ និងទំនាក់់ទំនងល្អ ផ្នែកសុខភាព ។ លោកបន្ដថា៖ វិទ្យាស្ថានវ៉ាន់ដា បច្ចុប្បន្ន មានសិស្ស កម្ពុជា ចូលរៀនក្នុង ឆ្នាំសិក្សា២០១៦ -២០១៧ ជិត១ម៉ឺននាក់ ភាគច្រើនសិស្សស្រីចំនួន៨០ភាគរយ រាងរាលឆ្នាំ ។ ដូច្នេះ វិទ្យាស្ថានវ៉ាន់ដា និងខិតខំ ជំរុញឲ្យ សិស្សាស្រីទាំងនេះ ត្រូវចូលរួម ថែទាំសុខភាព ពីជំង្ងឺមហារីកមាត់ស្បូនឲ្យបានច្រើន ។
លោក Nguyen TriThuc នាយកមន្ទីរពេទ្យជោរៃ ភ្នំពេញ បានបញ្ជាក់ថា៖មន្ទីរ ពេទ្យជោរៃភ្នំពេញ ក្រៅពីពិនិត្យ និងព្យាបាលជូន ដល់ប្រជាជនកម្ពុជា មន្ទីរពេទ្យក៏បានធ្វើការចែករំលែក នូវបទពិសោធន៍បច្ចេកវិទ្យា ក្នុងវិស័យវេជ្ជសាស្ត្រ ដល់វេជ្ជបណ្ឌិតកម្ពុជាផងដែរ ដោយក្នុងនោះ កាលពីពេលថ្មីៗ កន្លងទៅនេះ មន្ទីរពេទ្យជោរៃភ្នំពេញ បានចុះMOUជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាមួយ គណៈមេធាវីកម្ពុជា ជាមួយអង្គការស្ដារកម្ពុជា និងថ្ងៃនេះ ជាមួយវិទ្យាស្ថានវ៉ាន់ដា ។
លោក Nguyen TriThuc បានបន្តថា៖ ស្របទៅតាមបេសកកម្មរបស់ខ្លួន គឺត្រូវត្រួតពិនិត្យ និងព្យាបាល ជូនប្រជាជនកម្ពុជាឲ្យបានល្អក្នុងគោលបំណង រឹតចំណងមិត្តភាព សាមគ្គី ភាព នៃការទំនាក់ទំនាក់រវាង ប្រទេសកម្ពុជា និងវៀតណាម។ ពិសេស ក្នុងការបំពេញភារៈកិច្ចការងារ ឲ្យមានភាពរលូន ទៅលើផ្នែកសុខភាព ផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់ថវិកា និងការចំណាយថវិកាឲ្យសមស្របទៅតាមកាលៈទេសៈនិងសម ស្របតាមតម្រូវរបស់ប្រជា ពលរដ្ឋ។ បញ្ហាទាំងអស់នេះប្រសិនបើយើងចេះសហការគ្នាបានល្អជាមួយបណ្ដា ស្ថាបន័អង្គការ វិទ្យាស្ថាន ដៃគូរនានា នោះការងារផ្នែកបម្រើសេវាសុខភាពនៅទីនេះ ក៏មិនមានបញ្ហាអ្វីកើតឡើងដែរ។
សូមបញ្ជាក់ថា៖ តាមរយៈការចុះ MOU រវាងស្ថាបន័វីទ្យាស្ថានវ៉ាន់ដា និងមន្ទីរពេទ្យជោរៃភ្នំពេញថ្ងៃនេះ និងបានបង្កើនការយកចិត្តទុក ដាក់យ៉ាងខ្លាំង ផ្នែកសេវាសុខភាព ដល់ប្រជាពលរដ្ឋជារួម និងមន្ត្រីរាជការ ព្រះសង្ឃសិស្សនិស្សិត ផងដែរ នេះគឺជាដំណើរការអភិវឌ្ឍ ដើម្បីឲ្យប្រទេសកម្ពុជាកាន់ តែមានភាព ល្អប្រសើរ ផ្នែកសុខាភិបាល ឡើងថែមទៀត ៕
ដោយ៖ សំរិត