​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​ ចុះ​ MOU​ ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ ជាមួយ​វិទ្យាស្ថាន​វ៉ា​ន់​ដា​ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្ដិការ​ ក្នុង​ការ​ថែទាំ​សេវា​ព្យាបាល​ ជួន​លោក​គ្រួ​អ្នក​គ្រួ​ និង​សិក្សា​នុ​សិស្ស​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហេង​ វ៉ា​ន់​ដា​ បាន​បញ្ជាក់​ថា​៖​ សុខភាព​ គឺជា​កត្តា​ដ៏​សំខាន់​ មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​បំពេញភារៈកិច្ច​ការងារ​ ឲ្យ​មាន​ភាព​រលូន​ បើ​សុខភាព​យើង​មាន​ភាព​ទន់ខ្សោយ​ យើង​មិន​អាច​បំពេញ​ ការងារ​បាន​ល្អ​ និង​ទទួល​បាន​លទ្ធផល​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​ ខណៈ​ប្រជា​ ពលរដ្ឋ​,​មន្ដ្រីរាជការ​,​អង្គការ​សង្គម​ស៊ី​វិល​នានា​ ក្នុង​ពេល​ចុះ​បេសកកម្ម​ការងារ​ ប្រសិនបើ​សុខភាព​បុគ្គល​នោះ​ មិន​អំណោយផល​ ។​

​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ហេង​ វ៉ា​ន់​ដា​ នាយក​វិទ្យាស្ថាន​វ៉ា​ន់​ដា​ គណនេយ្យ​នៅ​ក្នុង​ពិធី​ចុះ​អនុស្សា​រណៈ​យោគយល់​ រវាង​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​ និង​ វិទ្យាស្ថាន​វ៉ា​ន់​ដា​គណនេយ្យ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២៨​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​ ដើម្បី​ផ្តល់​ជូន​សេវាកម្ម​ និង​ធ្វើការ​ផ្លាស់​ប្ដូរ​បទ​ ពិសោធន៍​ និង​ភាព​ជា​ដៃគូរ​ ក្នុង​ការ​ទំនាក់​ ផ្ដល់​សេវា​ព្យាបាល​ ជូន​លោកគ្រូ​ អ្នកគ្រូ​ និង​ សិ​ស្សា​ នុ​សិស្ស​ ពិសេស​ គឺ​ជួយ​ផ្សព្វផ្សាយ​ ពី​ការ​ថែទាំ​សុខភាព​ ដើម្បី​សង្គម​គ្រួសារ​ មាន​សុភមង្គល​ និង​សុខដុម​ ក្នុង​សង្គម​គ្រួសារ​ ។​

​លោក​ ហេង​ វ៉ា​ន់​ដា​ បាន​បន្ត​ថា​៖​ នេះ​គឺជា​លើក​ទី​មួយ​ នៃ​ផ្នែក​វិជ្ជាជីវៈ​សេរី​ ក្នុង​វិស័យ​សុខា​ ភិ​បាល​ និង​វិទ្យាស្ថាន​វ៉ា​ន់​ដា​គណនេយ្យ​ ។​ ការ​ចុះ​ MOU​ ជាមួយ​គ្នា​នៅ​ថ្ងៃនេះ​ គឺជា​កិច្ច​សហ​ ការ​ ដ៏​ល្អ​ នៅ​ក្នុង​ការ​បម្រើ​ ដល់​សង្គម​ ហើយ​នេះ​គឺជា​ការ​យកចិត្តទុកដាក់​ ពី​សំណាក់​មន្ទីរ​ ពេទ្យ​ជោ​រៃ​នៅ​កម្ពុជា​ ជូន​ដល់​វិទ្យាស្ថាន​វ៉ា​ន់​ដា​ ឲ្យ​មាន​ភាព​កាន់តែ​ខិត​ជិត​ស្និ​ទ​ និង​ទំនាក់់ទំនង​ល្អ​ ផ្នែក​សុខភាព​ ។​ លោក​បន្ដ​ថា​៖​ វិទ្យាស្ថាន​វ៉ា​ន់​ដា​ បច្ចុប្បន្ន​ មាន​សិស្ស​ កម្ពុជា​ ចូល​រៀន​ក្នុង​ ឆ្នាំ​សិក្សា​២០១៦​ -២០១៧​ ជិត​១​ម៉ឺន​នាក់​ ភាគច្រើន​សិស្ស​ស្រី​ចំនួន​៨០​ភាគរយ​ រាង​រាល​ឆ្នាំ​ ។​ ដូច្នេះ​ វិទ្យាស្ថាន​វ៉ា​ន់​ដា​ និង​ខិតខំ​ ជំរុញ​ឲ្យ​ សិ​ស្សា​ស្រី​ទាំងនេះ​ ត្រូវ​ចូលរួម​ ថែទាំ​សុខភាព​ ពី​ជំង្ងឺមហារីក​មាត់ស្បូន​ឲ្យ​បាន​ច្រើន​ ។​

​លោក​ Nguyen​ TriThuc​ នាយក​មន្ទីរពេទ្យ​ជោ​រៃ​ ភ្នំពេញ​ បាន​បញ្ជាក់​ថា​៖​មន្ទីរ​ ពេទ្យ​ជោ​រៃ​ភ្នំពេញ​ ក្រៅពី​ពិនិត្យ​ និង​ព្យាបាល​ជូន​ ដល់​ប្រជាជន​កម្ពុជា​ មន្ទីរពេទ្យ​ក៏​បាន​ធ្វើការ​ចែករំលែក​ នូវ​បទ​ពិសោធន៍​បច្ចេកវិទ្យា​ ក្នុង​វិស័យ​វេជ្ជសាស្ត្រ​ ដល់​វេជ្ជបណ្ឌិត​កម្ពុជា​ផង​ដែរ​ ដោយ​ក្នុង​នោះ​ កាលពី​ពេល​ថ្មីៗ​ កន្លង​ទៅ​នេះ​ មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​ បាន​ចុះ​MOU​ជាមួយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ជាមួយ​ គណៈមេធាវី​កម្ពុជា​ ជាមួយ​អង្គការ​ស្ដារ​កម្ពុជា​ និង​ថ្ងៃនេះ​ ជាមួយ​វិទ្យាស្ថាន​វ៉ា​ន់​ដា​ ។​

​លោក​ Nguyen​ TriThuc​ បាន​បន្ត​ថា​៖​ ស្រប​ទៅ​តាម​បេសកកម្ម​របស់​ខ្លួន​ គឺ​ត្រូវ​ត្រួតពិនិត្យ​ និង​ព្យាបាល​ ជូន​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ល្អ​ក្នុង​គោលបំណង​ រឹតចំណង​មិត្តភាព​ សាមគ្គី​ ភាព​ នៃ​ការ​ទំនាក់​ទំនាក់​រវាង​ ប្រទេស​កម្ពុជា​ និង​វៀតណាម​។​ ពិសេស​ ក្នុង​ការ​បំពេញភារៈកិច្ច​ការងារ​ ឲ្យ​មាន​ភាព​រលូន​ ទៅ​លើ​ផ្នែក​សុខភាព​ ផ្នែក​ហិរញ្ញវត្ថុ​ ការ​ប្រើប្រាស់​ថវិកា​ និង​ការ​ចំណាយ​ថវិកា​ឲ្យ​សម​ស្រប​ទៅ​តាម​កាលៈទេសៈ​និង​សម​ ស្រប​តាម​តម្រូវ​របស់​ប្រជា​ ពលរដ្ឋ​។​ បញ្ហា​ទាំង​អស់នេះ​ប្រសិនបើ​យើង​ចេះ​សហការ​គ្នា​បាន​ល្អជា​មួយ​បណ្ដា​ ស្ថា​ប​ន័​អង្គការ​ វិទ្យាស្ថាន​ ដៃគូរ​នានា​ នោះ​ការងារ​ផ្នែក​បម្រើសេវា​សុខភាព​នៅ​ទី​នេះ​ ក៏​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ដែរ​។​

​សូម​បញ្ជាក់​ថា​៖​ តាម​រយៈ​ការ​ចុះ​ MOU​ រវាង​ស្ថា​ប​ន័​វី​ទ្យា​ស្ថាន​វ៉ា​ន់​ដា​ និង​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​ថ្ងៃនេះ​ និង​បាន​បង្កើន​ការ​យកចិត្ត​ទុក​ ដាក់​យ៉ាង​ខ្លាំង​ ផ្នែក​សេវា​សុខភាព​ ដល់​ប្រជាពលរដ្ឋ​ជា​រួម​ និង​មន្ត្រីរាជការ​ ព្រះសង្ឃ​សិស្ស​និស្សិត​ ផង​ដែរ​ នេះ​គឺជា​ដំណើរការ​អភិវឌ្ឍ​ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​កាន់​ តែ​មាន​ភាព​ ល្អ​ប្រសើរ​ ផ្នែក​សុខាភិបាល​ ឡើង​ថែម​ទៀត​ ៕​

image_2

image_1

image_3

image_5

image

ដោយ៖ សំរិត​

...

១២៣1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print