ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១យ៉ាងដូច្នេះថា៖ ប្រសាសន៍របស់សម្តេចតេជោ បញ្ជាក់ថា “ខ្ញុំត្រូវតាមដានកិច្ចការងារនេះ ព្រោះនេះជាសមរភូមិ ដែលជាសមរភូមិក្តៅ ស្លាប់រស់របស់ប្រទេសជាតិ ខុសពីសមរភូមិព្រះវិហារ សមរភូមិព្រះវិហារអាចដេកលក់បាន ក៏ប៉ុន្តែសមរភូមិកូវីដ មិនអាចដេកលក់បានទេ ព្រោះវាហ៊ុំព័ទ្ធទូទាំងប្រទេស រាប់ទាំងព្រះបរមរាជវាំង និងផ្ទះនាយករដ្ឋមន្ត្រី ក៏ត្រូវហ៊ុំព័ទ្ធទៅដោយកូវីដ-១៩ផងដែរ។ សង្គ្រាមនេះជាសង្គ្រាមមិនធម្មតា សង្គ្រាមត្រូវតែមានការទទួលខុសត្រូវច្បាស់លាស់ពីសំណាក់លោក លោកស្រី ជាអភិបាលរាជធានី-ខេត្ត”!
លោក ហេង រតនា បានឱ្យដឹងទៀតថា នេះហេីយជាភ័ព្វសំណាងសំរាប់ប្រជាជននិងព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមេដឹកនាំ៖
- ជាមួយភាពជាក់ស្តែង ភាពជឿជាក់និងប្រាកដនិយមក្នុងជីវិត!
- ជាមួយទឹកចិត្តដ៍អង់អាចក្លាហានប្រយុទ្ធក្នុងសមភូមិនៃសង្គ្រាមបង្ហូឈាម ដេីម្បីរំដោះជាតិនិងប្រជាជន!
- ជាមួយទេពកោសល្យបុិនប្រសព្វទាំងក្នុងសមភូមិយោធា កិច្ចការទូត សេដ្ឋកិច្ច និងនយោបាយ!
- បច្ចុប្បន្ននេះកំពុងមានសង្គ្រាមលេីសុខភាពសាធារណ: ខឿនសុខភាពប្រជាជនដែលត្រូវប្រយុទ្ធប្រឆាំងជាមួយខ្មាំងកូវីដ១៩ ហេីយសម្តេចតេជោកំពុងដឹកនាំប្រជាជនមានប្រៀបខ្លាំងលេីសមភូមិកូវីដ១៩ ទាំងវិធានការ៣កុំ៣ការពារ ជាពិសេសវិធានការចាក់វ៉ាក់សាំង បេីប្រៀបធៀបជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងក្នុងពិភពលោកនោះ!
-ប្រជាជនកម្ពុជា ឈានចូលដុសទី៣ទៅហេីយ! ។
អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា សូមក្រឡេកមេីលនៅពេលនេះនៅឯប្រទេសថៃ វៀតណាម និងឡាវ ដែលជាប្រទេសជិតខាងកម្ពុជា កំពុងតែប្រឈមមុខយ៉ាងតឹងតែងបំផុតជាមួយការចាក់វ៉ាក់សាំងដុសទី១និងដុសទី២ដោយប្រទេសវៀតណាមទេីបចាក់ដុសទី២បានចំនួនប្រមាណ២% ប្រទេសថៃបានចំនួន៨.២% រីឯប្រទេសឡាវបានចំនួន១៣.៨%នៅឡេីយ! ។
ចំពោះកម្ពុជាចាក់វ៉ាក់ដុសទី១ ជាង១០លាននាក់ (គិតតាមផែនការលេីស១០០%) ដុសលេីកទី២ជិត៩លាននាក់ (តាមផែនការគឺ៩០%) និងដុសទី៣ ជាកន្ល:លាននាក់ទៅហេីយ ដោយបន្ថែមលេីសចំនួននេះទៀតគឺកុមារនិងយុវជន(១២-១៧ឆ្នាំ) ដុសទី១បានជាង១.២លាននាក់ និងដុសទី២ជិត៦០មុឺននាក់! ជោគជ័យការពារកំឡែងសុខភាពប្រជាជននាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថែមទៀតនូវទេពកោសល្យបុិនប្រសព្វនិងទស្សនវិស័យភ្លឺស្វាងរបស់សម្តេចតេជោ គិតទុកត្រូវ អនុវត្តចំស្ថានភាពនៃសភាពការណ៍វិវត្តន៍ប្រែប្រួលបត់បែន!!៕
ដោយ៖សហការី