លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឣញ្ជើញដឹកនាំពិធីប្រជុំត្រួតពិនិត្យ ការឣនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជឣាវុធហត្ថ ខែសីហា ទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ, រសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានឣញ្ជើញដឹកនាំពិធីប្រជុំត្រួតពិនិត្យ ការឣនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជឣាវុធហត្ថ ខែសីហា ទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២១ និងប្រគល់សេចក្តីសម្រេចអគ្គបញ្ជាការ-សេចក្តីសម្រេចក្រសួងការពារជាតិ ជូននាយទាហានចំនួន ០៣ រូប ។
សូមបញ្ជាក់ថា, សមាសភាពចូលរួមប្រជុំផ្ទាល់ក្នុងសាលបញ្ជាការដ្ឋានមាន៖
– លោក មេបញ្ជាការរង
– លោក នាយរងសេនាធិការ
– ប្រធាន/ឣនុប្រធានមន្ទីរទាំង០៧
– នាយការិយាល័យផែនការប្រតិបត្តិការ
– មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ។
សមាសភាពដែលត្រូវ ឣញ្ជើញ ចូលរួមប្រជុំ តាមប្រព័ន្ធ Video ( Zoom Meeting ) ដូចមានខាងក្រោម៖
– នាយការិយាល័យ និងជំនួយការ
– មេបញ្ជាការរង និងជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ
(ប្រធានឣង្គភាពត្រូវឣង្គុយមុខហ្វុង ក្នុងសាលប្រជុំឣង្គភាពរៀងៗខ្លួន) ។

រក្សាវិធានការសុខាភិបាល ដោយរក្សាគម្លាត ១,៥m បាញ់ឣាកុល វាស់ស្ទង់កម្តៅ ៕

,

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print