ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចយកម៉ូតូរបស់សមត្ថកិច្ច នគរបាលបានសម្រេចខណៈដែលគាត់ចូលក្នុងបន្ទប់ទឹកដើម្បីបត់ជើង ហើយខំប្រឹងព្យាយាមជិះគេចខ្លួន ប៉ុន្តែភ្លាមនោះ ត្រូវកម្លាំងសមត្ថកិច្ចឡោមព័ទ្ធចាប់បាន មកវិញ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១:៥០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខហាងកាហ្វេមួយកន្លែង ម្តុំរង្វង់មូលព្រហ្មមុខបួនស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចជាម្ចាស់ម៉ូតូបានទុកម៉ូតូរបស់ខ្លួននៅចំណុចក្បែររង្វង់មូលព្រហ្មមុខបួន រួចបានដើរចូលក្នុងបន្ទប់ទឹកនៅហាងកាហ្វេមួយកន្លែងនៅក្បែរនោះ ភ្លាមនោះជនសង្ស័យបានដើរសំដៅទៅរកម៉ូតូហើយឡើងជិះម៉ូតូរបស់សមត្ថកិច្ចចេញទៅតែម្ដង។
ភ្លាមនោះក៏មានប្រជាពលរដ្ឋឃើញក៏ស្រែកឆោឡោឡើងផ្អើលដល់សមត្ថកិច្ច និងសន្តិសុខរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី ដែលយាមនៅតាមគោលដៅបានជួយដេញ និងឃាត់ខ្លួនបាននៅចំណុចការដ្ឋានស្នាក់នៅរបស់កម្មករមួយកន្លែង ក្នុងបរិវេណទីក្រុងជ្រោយចង្វា អូស៊ីអាយស៊ី យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាចាត់ការតាមបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ