ប្រភពព័ត៌មានពីប្រទេសរុស្ស៊ីុបានផ្សាយថា ការដែលកូរ៉េខាងជើងសាកល្បងកាំជ្រួចមីស៊ីុលអត់ឈប់ឈរដោយសារតែអាមេរិកបដិសេធការចចារជាមួយប្រទេសនេះ។
សារព័ត៌មានSputnik បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការបរទេសរុស្ស៊ីុបានឲ្យដឹងថាកូរ៉េខាងជើងបានយកចិត្តទុកដាក់ទៅនឹងកិច្ចពិភាក្សា៦ភាគីស្តីពីកម្មវិធីបរមាណូ និងចចារដោយផ្ទាល់ជាមួយអាមេរិក ប៉ុន្តែត្រូវអាមេរិកបដិសេធ ទើបធ្វើឲ្យកូរ៉េខាងជើងគម្រាមកំហែងនិងសាកល្បងអាវុធអត់ឈប់ឈរ។
សារព័ត៌មាន Sputnik បានផ្សាយថា «បច្ចុប្បន្នកូរ៉េខាងជើងចង់ចចារជាមួយអាមេរិក ប៉ុន្តែត្រូវអាមេរិកបដិសេធទើបធ្វើឲ្យកូរ៉េខាងជើងមានសកម្មភាពបង្ករឲ្យមានភាពតានតឹងនៅក្នុងតំបន់។
ព័ត៌មានខាងលើលេចចេញក្រោយពេលដែលកូរ៉េខាងជើងសាកល្បងគ្រាប់មីស៊ីុល និងធ្វើសមយុទ្ធបានគ្រាប់ពិតអត់ឈប់ឈរដើម្បីទប់ស្កាត់និងការវាយប្រហារពីអាមេរិកនិកូរ៉េខាងត្បូង ។ សមយុទ្ធរបស់អាមេរិកនិងកូរ៉េខាងត្បូងអូសបន្លាយរហូតដល់ទៅថ្ងៃទី៣០ ខែមេសាទើបបញ្ចប់។
កិច្ចពិភាក្សា៦ភាគីរវាងកូរ៉េខាងជើងនិងអាមេរិក រុស្ស៊ី ចិន ជប៉ុន និងកូរ៉េខាងត្បូងចាប់ផ្តើមតាំងពីឆ្នាំ២០១៣ ។ដល់ឆ្នាំ២០០៩ ទីក្រុងព្យុងយ៉ាងក៏បានដកខ្លួនចេញពីកិច្ចពិភាក្សាក្រោយរយៈពេលជាច្រើនឆ្នាំចចារគ្មានលទ្ធផល៕
ប្រែសម្រួល៖ ម៉ែវ សាធី