យោធាថៃបញ្ជូនពលករខ្មែរ៣នាក់ មកកម្ពុជាវិញតាមច្រកព្រំដែន ឃុំសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖​ កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧​សហការ​កម្លាំងនគរបាលមូលដ្ឋានបានទៅទទួល​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ​ចំនួន​៣​នាក់​ រួចបញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​អនុ​វិទ្យាល័យ​កូនភ្នំ​៣២ ។
ការចុះទៅទទួលពលករ៣នាក់នេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃ​សុក្រ​ ៤​រោច​ ខែ​ស្រាពណ៍​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​.២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៧​ ខែសីហា​ ឆ្នាំ​២០២១​
នៅច្រកភូមិ​កោះ​តូច​ ឃុំ​សំពៅ​លូន​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង គ្រាដែលកម្លាំងយោធា​ថៃ​កងអនុសេនាធំ​លេខ​១១១៣​ នៃ​កងវរសេនាធំ​លេខ​១៣​ បានបញ្ជូនមកតាមច្រកខាងលើនេះ។
មន្រ្តីនគរបាលការពាព្រំដែនប្រចាំស្រុកសំពៅលូនបានឲ្យដឹងថា ប្រជាពលរដ្ឋ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ មក​កម្ពុជា​វិញ​ចំនួន​០៣​នានាកក្នុងនោះមានស្រី​០១​នាកនាក់ និងក្មេង​ប្រុស​០១​នាក់​ ដែលទៅធ្វើពលករនៅថៃហើយត្រូវកម្លាំងយើងឈរជើងនៅចំណុចខាងលើទទួល ពី​ភាគីយោធា​ថៃ ត្រង់​ចំណុច​និយាម​កា​0213666-1482174​ ត្រង់ភូមិសាស្ត្រ​ ភូមិ​ខៅ​ឆ​ង់​ឃែ​ប​ ឃុំ​ខ្ល​ង​ហាត​ ស្រុក​ខ្ល​ង​ហាត​ ខេត្ត​ស្រះ​កែវ​ ទល់មុខ​ប៉ុស្តិ៍​ព្រំដែន​ចក្រី​ភូមិសាស្ត្រ​ ភូមិ​កោះ​តូច​ ឃុំ​សំពៅ​លូន​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ ។​
​ក្រោយ​ពី​សាកសួរ​ កត់​ឈ្មោះ​ពលករទាំង៣នាក់រួច​ កម្លាំង​យើង​បាន​ប្រគល់​ជូន​ក្រុម​គ្រគ្រូពេទ្យ ហើយក្រុម​គ្រូពេទ្យ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៃអនុ​វិទ្យាល័យ​កូនភ្នំ​៣២​ ដើម្បី​ពិនិត្យ​សុខភាព​និង​ធ្វើតេស្ត​រហ័ស​រកមេរោគកូវីដ-19នៅ​ទីនោះ៕


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print