ខេត្តបាត់ដំបង ៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧សហការកម្លាំងនគរបាលមូលដ្ឋានបានទៅទទួលពលករខ្មែរត្រឡប់មកពីថៃចំនួន៣នាក់ រួចបញ្ជូនទៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ។
ការចុះទៅទទួលពលករ៣នាក់នេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១
នៅច្រកភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង គ្រាដែលកម្លាំងយោធាថៃកងអនុសេនាធំលេខ១១១៣ នៃកងវរសេនាធំលេខ១៣ បានបញ្ជូនមកតាមច្រកខាងលើនេះ។
មន្រ្តីនគរបាលការពាព្រំដែនប្រចាំស្រុកសំពៅលូនបានឲ្យដឹងថា ប្រជាពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃ មកកម្ពុជាវិញចំនួន០៣នានាកក្នុងនោះមានស្រី០១នាកនាក់ និងក្មេងប្រុស០១នាក់ ដែលទៅធ្វើពលករនៅថៃហើយត្រូវកម្លាំងយើងឈរជើងនៅចំណុចខាងលើទទួល ពីភាគីយោធាថៃ ត្រង់ចំណុចនិយាមកា0213666-1482174 ត្រង់ភូមិសាស្ត្រ ភូមិខៅឆង់ឃែប ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ទល់មុខប៉ុស្តិ៍ព្រំដែនចក្រីភូមិសាស្ត្រ ភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្រោយពីសាកសួរ កត់ឈ្មោះពលករទាំង៣នាក់រួច កម្លាំងយើងបានប្រគល់ជូនក្រុមគ្រគ្រូពេទ្យ ហើយក្រុមគ្រូពេទ្យបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កនៃអនុវិទ្យាល័យកូនភ្នំ៣២ ដើម្បីពិនិត្យសុខភាពនិងធ្វើតេស្តរហ័សរកមេរោគកូវីដ-19នៅទីនោះ៕