ភ្នំពេញ, ស្របពេលដែលចៅទី២០ ដែលជាកូនប្រុសពៅ របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងលោកស្រី ពេជ ចន្ទមុន្នី បានផ្ញើររូបថតអោយ ជាមួយឯកសណ្ឋានយោធា និងមានកាំភ្លើងជ័រទៀតនោះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍ថា,
ម៉ោង៦និង១៥នាទីព្រឹកមុិញ
ចៅទី២០ផ្ញើរូបថត២សន្លឹកនិងសារសម្លេងមក
ឱយជីតាប្រាប់ថាចៅផ្ញើរូបថតជូនលោកតា។
សម្តេចមានប្រសាសន៍បន្តថា, ខ្ញុំសួរទៅចៅស្លៀកពាក់ទាហ៊ានត្រៀមចេញ
ទៅអាហ្រ្គានីស្ថានឬអី? កុំទៅចៅព្រោះមហា
អំណាចកំពុងរត់ចោលអាហ្រ្គានីស្ថានចៅទៅ
ក៏ជួយអាហ្រ្គានីស្ថានមិនបានដែរព្រោះប្រទេសមហាអំណាចកំពុងចាញ់រត់ទៅផ្ទះគេអស់ហើយ ម្យ៉ាងទៀតកាំភ្លើងចៅមិនទំនើប
ដូចកាំភ្លើងប្រទេសមហាអំណាចទេ។ សម្តេចបានបន្តទាំងប្រសាសន៍កំប្លែងថា, ខ្ញុំបន្ថែមថា, ចៅកុំទៅចៅនៅជួយតាប្រឆាំងកូវីដ.១៩ល្អជាង ចៅឆ្លើយថាពេលកូវីដម៉ាក់មិនឱយចេញពីផ្ទះទេលោកតា។ល្អឡើងវិញ៕