ខេត្តស្វាយរៀង: ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលហាងលក់មាសក្នុងផ្សារវាលយន្ត, ដេប៉ូ
លក់ថ្នាំលាបនីពផន អ៊ុក សារ៉េត, រថយន្ត ឈ្នួល, ហាងពង្ស នីសា លក់មាស ផ្លាទីន និងសិប្បកម្មជាងម៉ៅ សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ព្រោះអ្នកវិជ្ជមានជាម្ចាស់ហាងទាំងនោះ។
ប្រភពបញ្ជាក់ទៀតថា មានស្ត្រីឈ្មោះ
អ៊ុន ស្រីណុច អាយុ ៣២ឆ្នាំ មុខរបរអ្នកលក់មាស រស់នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
និងហាងលក់មាសក្នុងផ្សារវាលយន្ត គិតចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩។
ទីតាំងទី២ដោយមានបុរសឈ្មោះ ជូ សារៈពង្ស អាយុ៥៨ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងដេប៉ូលក់ថ្នាំលាបនីពផន អ៊ុក សារ៉េត និងហាងពង្ស នីសា លក់មាស និងផ្លាទីន គិតចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
អ្នកធ្លាប់ជិះរថយន្តTaxi ម៉ាកSienna ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2B-2020 គិតចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
ទីតាំងទី៣មានបុរសឈ្មោះ អ៊ុក ម៉ៅ អាយុ ៣៩ឆ្នាំ មុខរបរជាងផ្សារដែក រស់នៅភូមិត្រោក ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ និងសិប្បកម្មជាងម៉ៅ គិតចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន