ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ០២នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
បេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១/ ឈ្មោះ ងាំ រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នក្រុមទី៣១ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។
និងទី២/ឈ្មោះ អុឹម សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ២ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។
របាយការណ៍ដដែល បានបន្ថែមទៀតថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន ០៦កញ្ចប់, ទូរស័ព្ទដៃ ០២គ្រឿង, ម៉ូតូ ០១គ្រឿង, លុយខ្មែរ ៦២.៥០០រៀល។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សហការី