មកពីធ្វើការវិញឃើញកូនចុងមិនទុកម្ហូបឲ្យហូប វាយកូននឹងខ្សែភ្លើងរបួសជាំពេញខ្លួន ក្លាយជាអ្នកទោស

ចែករំលែក៖

ខេត្តកំពត៖ មានករណី​ហិង្សា​ដោយ​ចេតនា​លើ​អនីតិជន ​(​ឪពុកវាយ​កូនចុង​)​ ស្ថិត​នៅ​ភូមិ​អូរ​ច្រនៀង ​ឃុំ​កំពង់ត្រាច​ខាងលិច​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​  នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ២០២១​ បណ្តាលឲ្យរងរបួស ហើយជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២១ នេះ ។​

នេះបើតាមយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយឲ្យដឹង។

សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រាចបានឲ្យដឹងថា​ជន​រង​គ្រោះ​ឈ្មោះ​ ឃ.​ ស.ហ​ ភេទ​ប្រុស​ អាយុ​៨​ឆ្នាំ​ រង​របួស​ខ្នង​ និង​ភ្លៅ​ទាំង​សងខាង​ ផ្ទៃមុខ​ខាងស្តាំ​១​កន្លែង ​។​ ​ចំណែកជន​ដៃដល់​ឈ្មោះ​ ខាន់​ ខា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ទីលំនៅ​ភូមិ​អូរ​ច្រនៀង​ ឃុំ​កំពង់ត្រាច​ខាងលិច​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត ។

តាមសាក្សីបានឲ្យដឹងថា នៅ​មុន​កើតហេតុ​ ជន​ដៃដល់​បាន​ត្រឡប់​មក​ពី​ធ្វើការ​រោងចក្រ​ពូ​ចិន​ ហើយ​បានឃើញ​ជន​រង​គ្រោះ​ជាកូនប្រពន្ធចុងយក​របស់របរ​ខ្លួន​លេង​ និង​ហូប​បាយ​ មិន​ទុក​ម្ហូបឲ្យ​ខ្លួន​ហូប ក៏​កើតក្តី​ខឹង​យក​ខ្សែភ្លើង​រុំជាចង្វាយច្រើនជុំវាយ​ទៅ​លើ​ជន​រង​គ្រោះ​ជាំខ្នងតែ​ម្តង​ ។​ ពេលឃើញដូច្នេះ អ្នកជិតខាងក៏រាយការណ៍ប្រាប់សមត្ថកិច្ច​ ហើយសមត្ថកិច្ចបាន​ចុះ​អន្តរាគមន៍​ ឃាត់ខ្លួន​ជន​ដៃដល់​យកទៅចាត់ការ​តាម​ច្បាប់​តែម្តង ៕

...

ដោយ ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print