រដ្ឋបាលខេត្ត​ព្រះសីហនុ​៖​ ថ្លែងអំណរគុណលោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី​ ដែល​ចូលរួមចំណែកជាវិភាគទាននូវថវិកាចំនួន ៥ម៉ឺន​ដុល្លារ​ ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ រដ្ឋបាលខេត្ត​ព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៣០​ខែសីហា​ ឆ្នាំ​២០២១នេះ​ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបានចូលរួមចំណែកជាវិភាគទាន នូវថវិកាចំនួន ៥០.០០០ដុល្លារ (ហាសិបពាន់ដុល្លារអាមេរិក)ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ គុណ​និង​ ៩០ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

រដ្ឋបាលខេត្ត​ បានបញ្ជាក់បន្ថែមថា​ អគារ​ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ​កម្រិត​ស្រាល​បានចំនួន ៣៥៦ គ្រែ​ (គ្រែ០១ជាន់​) ឬអាចបានចំនួន ​៧១២ គ្រែ ​ប្រសិនប្រើគ្រែ០២ជាន់។

ជាចុងក្រោយ​ រដ្ឋបាលខេត្ត​ ក៏សូមគោរពជូនពរ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រ ជួបប្រទះពុទ្ធពរទាំង០៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ ជាពិសេសគឺយកឈ្នះនឹងជំងឺកូវីដ-១៩៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print