ពលរដ្ឋអុីស្រាអែលជាង២លាននាក់ហើយបានចាក់វ៉ាក់សាំងដូសទីបីរួចរាល់

ចែករំលែក៖

អុីស្រាអែល បានសម្រេចចាក់វ៉ាក់សាំងដូសទីបីបំពេញបន្ថែមដល់ពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ។ មកទល់ពេលនេះមានពលរដ្ឋជាង២លាននាក់ហើយបានចាក់រួចរាល់ដូសទីបីនោះ។ ការសម្រេចពង្រីកការចាក់វ៉ាក់សាំងដូសទីបីដល់ពលរដ្ឋដែលមានវ័យពី១២ឆ្នាំឡើង បានប្រកាសជាផ្លូវការនៅថ្ងៃទី២៩ខែសីហា ក្រោយពេលដែលក្រសួងសុខាភិបាលអុីស្រាអែលបានប្រកាសពីប្រសិទ្ធភាពនៃវ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer បានថយចុះក្រោយការចាក់បាន៦ខែ ដូច្នេះចាំបាច់ត្រូវតែចាក់ ដូសបំពេញបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការពារ។ លោក Sharon Alroy Preis មន្ត្រីសុខាភិបាលអុីស្រាអែលបានឱ្យដឹងថា «ដូសទីបី គឺជួយបង្កើនសមត្ថភាពការពារ ដូចដែលយើងទើបតែចាក់ដូសទីពីរអ៊ីចឹង ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ក្រោយការចាក់វ៉ាក់សាំងដូសទីបីយើងទទួលបានការការពារលើសពីមុនដល់ទៅ១០ដង»។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលអុីស្រាអែល អ្នកដែលបានចាក់វ៉ាក់សាំងដូសទីពីរបាន៥ខែ គឺអាចចាក់ដូសទីបីបានហើយ ។ ដោយឡែកនៅក្នុងប្រទេសអាមេរិកវិញ អ្នកដែលចាក់វ៉ាក់សាំងដូសទីពីររួចរាល់បាន៨ខែទើបចាក់ដូសទីបី។ គិតមកទល់ពេលនេះ អុីស្រាអែលបានចាក់ជូនពលរដ្ឋដូសទីបីជាង ២លានដូសហើយក្នុងចំណោមពលរដ្ឋ៩,៣លាននាក់ ដែលត្រូវចាក់ដូសទីបី។ នាយករដ្ឋមន្ត្រី Naftali Bennett បានបញ្ជាក់ថា «ជាលទ្ធផលអ្នកដែលមានជំងឺធ្ងន់បង្កឡើងដោយកូវីដ-១៩ គឺបានថយចុះខ្លាំង ។ យើងចាំបាច់ត្រូវតែបង្កើនការចាក់ដូសទីបីឲ្យបានឆាប់បំផុត ។ ខ្ញុំសូមអំពាវនាវដល់ពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅសូមនាំគ្នាទៅចាក់ដូសទីបីឲ្យបានគ្រប់គ្នា»៕ដោយ៖ធីរីណា

...

រូបថត៖Times of Israel.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print