ខេត្តត្បូងឃ្មុំ៖ ប្រកាស​រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី​ ចំនួន​ ៨៣នាក់បន្ថែមទៀត​,​ខណៈ​អ្នកជាសះស្បេីយ​ ៩៣នាក់​ និងអ្នកជំងឺម្នាក់ស្លាប់​ នៅថ្ងៃទី២៩ ខែសីហា!

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាល​ខេត្ត​ត្បូង​ឃ្មុំ​ នៅល្ងាចថ្ងៃចន្ទទី៣០ ខែសីហា ឆ្នាំ២០២១នេះ បា​បញ្ជាក់ពីការរកឃើញមនុស្សចំនួន ៨៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី២៩ ខែសីហា​ម្សិលមិញនេះ​ ខណៈ​អ្នកជាសះស្បេីយ​ ៩៣នាក់​ និងអ្នកជំងឺស្លាប់ចំនួន ០១នាក់​ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់បន្ថែមថា​ អ្នកជំងឺទាំង​ ៨៣នាក់នេះ ត្រូវបានរកឃើញនៅក្រុងសួង,​ស្រុកពញាក្រែក, ស្រុកត្បូងឃ្មុំ​,​ ស្រុកមេមត់​,​ និងខេត្ត​ត្បូង​ឃ្មុំ​។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

ដោយឡែក​ក្នុងករីណចេញរោគសញ្ញាដូចជា៖ ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕ដោយ​៖សហការី​

សូម​អាន​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ​ នៅខាងក្រោមនេះ​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print