លោកបណ្ឌិត ហង់ ជួន ណារ៉ុន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរៀបចំកិច្ចប្រជុំត្រៀមរៀបចំ សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានរៀបចំកិច្ចប្រជុំត្រៀមរៀបចំ សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០១៤-២០១៥ និងទិសដៅឆ្នាំសិក្សា ២០១៥-២០១៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩-៣១ ខែមីនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង លោកអគ្គនាយក លោកអគ្គនាយករង លោក លោកស្រីប្រធានអង្គភាព ជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោក លោកស្រីថ្នាក់ដឹកនាំក្រសួង ក៏បានផ្តល់នូវអនុសាសន៍ចាំបាច់មួយចំនួន សម្រាប់កិច្ចពិភាក្សារួមរបស់អនុវិស័យទាំង៦ របស់ក្រសួងអប់រំ យុវជន និងកីឡា៕

12321264_1339953599364584_5764791707919218699_n

12920469_1339953622697915_7862450031962381641_n

12376361_1339953579364586_4044844427303542248_n

12928283_1339953576031253_7353512476155684220_n

12592500_1339953569364587_295469100393321605_n

ដោយ៖​ សុខ ខេមរា

...

123

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print