ភ្នំពេញ៖ រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានរៀបចំកិច្ចប្រជុំត្រៀមរៀបចំ សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០១៤-២០១៥ និងទិសដៅឆ្នាំសិក្សា ២០១៥-២០១៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩-៣១ ខែមីនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង លោកអគ្គនាយក លោកអគ្គនាយករង លោក លោកស្រីប្រធានអង្គភាព ជាច្រើនរូបទៀត។
នាឱកាសនោះដែរ លោក លោកស្រីថ្នាក់ដឹកនាំក្រសួង ក៏បានផ្តល់នូវអនុសាសន៍ចាំបាច់មួយចំនួន សម្រាប់កិច្ចពិភាក្សារួមរបស់អនុវិស័យទាំង៦ របស់ក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ៖ សុខ ខេមរា
...