នគរបាលឃាត់ខ្លួនមនុស្ស០៦នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)

ចែករំលែក៖

ខេត្តបាត់ដំបង៖ មនុស្ស០៦នាក់ត្រូវកម្លាំង​ក្រុមអន្តរាគមន៍​បង្ការបង្ក្រាប ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាលបាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ និងឃាត់ខ្លួនករណី​ ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង​ដោយខុសច្បាប់ (​ ចាក់​អាប៉ោង​ )​ ។

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង​ ១៤និង៤២​ នាទី​ កាលពីថ្ងៃទី​ ២៩​ ខែសីហា​ ឆ្នាំ​ ២០២១​ នៅ​ចំណុច​ភូមិ​តាព្រាត​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគិរី​ ខេត្តបាត់ដំបង​ ។

សមត្ថកិច្ចបានឲ្យដឹងថាមនុស្សទាំង០៦នាក់ដែលឃាត់ខ្លួននោះមានឈ្មោះ

១- យឹម​ សារ៉េត​ ហៅ​ សួន​ ប៉ារ៉ា​ ភេទប្រុស​ អាយុ​ ៥៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្វាយអាត់​ ឃុំ​ស្នាមព្រះ​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​

២- ឈ្មោះ​ ឈឺន​ រ៉ាង​ ភេទប្រុស​ អាយុ​ ៤៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​តាព្រាត​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគិរី​ ខេត្តបាត់ដំបង​

៣- ឈ្មោះ​ ស៊ីម​ អូន​ ភេទ​ប្រុស​ អាយុ​ ៦២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​មុខរាហ៍​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគិរី​ ខេត្តបាត់ដំបង​

៤- ឈ្មោះ​ យិន​ ង៉ែត​ ភេទប្រុស​ អាយុ​ ៦៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃវាំង​ ឃុំ​តាលោ​ ស្រុក​តាលោសែនជ័យ​ ខេត្ត​ពោធិ៍សាត់​

៥- ឈ្មោះ​ នួន​ គោ​ ភេទប្រុស​ អាយុ​ ៥៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​តាព្រាត​ ឃុំ​មុខរាហ៍​ ស្រុក​រុក្ខគិរី​ ខេត្តបាត់ដំបង

៦- ឈ្មោះ​ សយ​ សុផល​ ភេទប្រុស​ អាយុ​ ៥៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ក្តី​ស្នួល​ ឃុំ​ត្រពាំង​ជង​ ស្រុក​បាកាន​ ខេត្ត​ពោធិ៍សាត់​ ។

វត្ថុតាង​ចាប់យករួម​មាន​ ៖​

-​ មេ​អាប៉ោង​ ចំនួន​ ០១​ គ្រាប់​

-​ ចាន​សម្រាប់​បង្វិល​មេអាប៉ោង​ ចំនួន​ ០២​

-​ ផ្តិល​ជ័រ​ សម្រាប់​គ្រប​អាប៉ោង​ ចំនួន​ ០១​

-​ ធុង​ជ័រ​ដាក់​ដី​ សម្រាប់​ទ្រ​ចាន​អាប៉ោង​ចំនួន​ ០១​

-​ កម្រាល​សម្រាប់​ចាក់​អាប៉ោង​ ចំនួន​ ០១​

-​ ម៉ូតូ​ចំនួន​ ០២​ គ្រឿង​

សមត្ថកិច្ចជំនាញបញ្ជាក់ថាមនុស្សទាំង០៦នាក់នោះត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត​បាត់ដំបង​ ដើម្បីចាត់ការ​បន្ត​តាម​នីតិវិធី​នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ៕ ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print