ភ្នំពេញ, បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ស្ដីពី ស្ថានភាពធាតុអាកាស បានបញ្ជាក់អោយដឹងថា, ចាប់ពីថ្ងៃទី១-៧ ខែកញ្ញា ឆ្នាំ២០២១ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់, នៅភូមិសាស្ត្រមួយចំនួនក្នុងតំបន់នេះ មានជំនន់ទឹកភ្លៀងកើតឡើង !
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ចា, – ក្នុងអំឡុងសប្តាហ៏ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌ ក្នុងកម្រិតខ្លាំងជាមួយនិងប្រព័ន្ធសម្ពាធទាប ។
– នៅថ្ងៃទី២-៤ និងថ្ងៃទី៧ ខែកញ្ញា មានឥទ្ធិពលបន្ថែមគឺខ្យល់សមុទ្រ Breeze ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
-សីតុណ្ហអតិបរមា មានពី ៣០-៣២ ºC
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះអាចនៅភូមិសាស្ត្រមួយចំនួនក្នុងតំបន់នេះ មានជំនន់ទឹកភ្លៀងកើតឡើង ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្នុង ផ្ទៃសមុទ្រ ពិសេសក្បែរបណ្ដាកោះ រំលកសមុទ្រនឹងអាចកើតមានឡើងក្នុងកម្រិតមធ្យម ។
អាស័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាននិងបង្កើន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលនឹងអាចកើតឡើងជាយថាហេតុ ៕
ដោយ, សុខ ខេមរា