លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ សុខសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបានក្នុងការគ្រប់គ្រងបរិស្ថាន ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាល បាននិងកំពុងចាប់យកកាលានុវត្តភាព តាមរយៈការវិនិយោគចម្បងៗដែលអាចជំរុញកំណើនសេដ្ឋកិច្ចបានឆាប់រហ័ស

ចែករំលែក៖

ភ្នំពេញ៖ នេះគឺជាការថ្លែងរបស់លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ អំឡុងពេលជួបប្រជុំពិភាក្សាការងារជាមួយលោក James Larsen អ្នកសម្របសម្រួលកិច្ចការប្រែប្រួលអាកាសធាតុ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា។ កិច្ចប្រជុំដែលផ្តោតសំខាន់លើទស្សនៈវិស័យរបស់ប្រទេសអូស្រ្តាលី និងរាជរដ្ឋាភិបាលកម្ពុជាសម្រាប់សន្និបាតសហប្រជាជាតិលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុ។

លោក James Larsen បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានឆ្លៀតពេលដ៏មមាញឹក ដើម្បីពិភាក្សាកិច្ចការងារប្រែប្រួលអាកាសធាតុ។ លោកបានបញ្ជាក់ថា ប្រទេសអូស្រ្តាលី បានផ្តល់ការគាំទ្រជាច្រើនដល់បណ្តាប្រទេសតាមដងទន្លេមេគង្គរួមមានប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងធនធានទឹក និងការអប់រំបរិស្ថាន។ ចំពោះសន្និបាតសហប្រជាជាតិលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុ ប្រទេសអូស្រ្តាលី គាំទ្រដល់ចក្រភពអង់គ្លេស ក្នុងការរៀបចំកិច្ចប្រជុំទល់មុខគ្នា ដែលផ្តលឱកាសដល់គ្រប់រដ្ឋជាសមាជិកបានជជែកគ្នាដោយផ្ទាល់។ លោកបន្តថា ប្រទេសអូស្រ្តាលីបានផ្តួចផ្តើមឱ្យមានពិភាក្សាគ្នាអំពីការផលិតអគ្គីសនីដោយប្រើប្រាស់ឧស្ម័នអ៉ីដ្រូសែន នៅក្នុងសន្និបាតសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីជាជម្រើសមួយដ៏ប្រសើរសម្រាប់លើកកម្ពស់ផែនការ​កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យនៅកម្រិតសូន្យនៅឆ្នាំ ២០៥០។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានសម្តែងនូវស្វាគមន៍ចំពោះការលើកឡើងរបស់ភាគីអូស្រ្តាលីក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាបរិស្ថានសកល។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកជាសំណើពីររួមមាន៖ ទី១ បង្កើតមជ្ឈមណ្ឌល់ចែករម្លែកពត៌មានអំពីថាមពលឧស្ម័នអ៉ីដ្រូសែន ដោយមានការចូលរួមពីក្រសួងបរិស្ថាន គ្រឹះស្ថានសិក្សាស្រាវជ្រាវរបស់ប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី នុងទី២ បង្កើតឱ្យមានផែនទីបង្ហាញផ្លូវក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងកម្ពុជា និងអូស្រ្តាលី៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print