ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខសូមជូនដំណឹងដល់អាណាព្យាបាលដែលមានកូនអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បាននាំកូនមកចាក់វ៉ាក់សាំងលើកទី១ហើយ ពេលនេះត្រូវបន្តចាក់ដូសទី២។ ការដូនដំណឹងនេះធ្វើឡើងកាលពីនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌបានអោយដឹងថានេគឺជាថ្ងៃទី៩ហើយ នៃដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនដល់ដល់កុមារ និងយុវវ័យ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ មានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទាំង០៥មណ្ឌល មកពីសង្កាត់ទាំង៦។
រដ្ឋបាលខណ្ឌសែនសុខសូមជូនដំណឹងដល់អាណាព្យាបាលដែលមានកូនអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បាននាំកូនមកចាក់វ៉ាក់សាំងលើកទី១ហើយ ពេលនេះត្រូវបន្តចាក់ដូសទី២ នៅតាមមណ្ឌលដែលបានចាក់លើកទី១ សូមរូសរាន់នាំកូនៗមកចាក់វ៉ាក់សាំងដូសទី២ អោយបានគ្រប់ៗគ្នា។
សម្រាប់អ្នកចាក់ថ្ងៃទី១ ដល់ថ្ងៃទី១០ ខែសីហា អាចអញ្ជើញទៅចាក់ដូសទី២ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១បាន៕
ដោយ៖ ចន្ទ លីហ្សា