សេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៣នាក់ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣៧នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី៣០ ខែសីហា!

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាលខេត្តសៀមរាប នៅព្រឹក​ថ្ងៃ​អង្គារ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២១នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៣នាក់ ជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣៧នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដូចមានរាយនាមខាងក្រោម៖

ករណីទី១ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក ករណីទី២ ដល់ទី២២ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក និងករណីទី២៣ ដល់ទី២៧ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ឃ្លាំង។ ដោយឡែក ករណីទី២៨ ដល់ទី៣២ គឺជាអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ និងករណីទី៣៣ ដល់ទី៩៣ ជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយទេ។

អ្នកជាសះស្បើយទាំង១៣៧នាក់ ខាងលើ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
គ-ករណីស្លាប់
នៅថ្ងៃនេះដែរ មានករណីស្លាប់អ្នកវិជ្ជមានចំនួន២នាក់ ដូចខាងក្រោម៖
១. ឈ្មោះ ឆុន ម៉េងលាង ភេទប្រុស អាយុ០៧ថ្ងៃ អាសយដ្ឋាននៅភូមិភ្នំជញ្ជាង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
២. ឈ្មោះ យិន សុលាប ភេទស្រី អាយុ៤១ឆ្នាំ អាសយដ្ឋាននៅភូមិស្ពានជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨៖៤០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមជម្រាបថា​ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៨៨៦នាក់ បានព្យាបាលជាសះស្បើយចំនួន៧៣០៨នាក់ ស្លាប់៨៦នាក់ និង៤៩២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print