បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិនតាមដីកាតុលាការ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ​ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កាលពីថ្ងៃច័ន្ទ ០៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ​ទី៣០​ ខែសីហា​ ឆ្នាំ​២០២១ បាននាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ាន​  ស៊ូហ្វីយ៉ាន​ ភេទប្រុស អាយុ​ ៣៤​ឆ្នាំ​ មុខរបរ​កម្មករ​ ជនជាតិខ្មែរអុីស្លាម​ ទីលំនៅភូមិ​អូរតាពុកក្រោម​ សង្កាត់​ទួល​ល្វា​ ក្រុង​ប៉ៃលិន​​ ខេត្ត​ប៉ៃលិន​ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន។
ការបញ្ជូនជនសង្ស័យខាងលើទៅតុលាការនៅ ធ្វើឡើងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ​ ៤១៥​ ចុះថ្ងៃទី​៣០​ ខែ​សីហា​ ឆ្នាំ​២០២១ របស់លោក គឹម​ ម៉េង​ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ដោយបានសម្រេចឃុំខ្លួនជន​សង្ស័យ​ឈ្មោះ​ ម៉ាន​ ស៊ូហ្វីយ៉ាន​ ពីបទ​ធ្វើ​ឲ្យខូចខាត​ដោយ​ចេតនា​ ជេរប្រមាថជាសាធារណៈ និង​ប្រេីប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ដែលបានប្រព្រឹត្តនៅភូមិ​អូរតាពុកក្រោម​ សង្កាត់​ទួល​ល្វា​ ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន​ កាលពី​ថ្ងៃទី​២៧​ ខែ​សីហា​ ឆ្នាំ​២០២១​ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនរួចហើយ ៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print