ខេត្តប៉ៃលិន ៖ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កាលពីថ្ងៃច័ន្ទ ០៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បាននាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ាន ស៊ូហ្វីយ៉ាន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរអុីស្លាម ទីលំនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន។
ការបញ្ជូនជនសង្ស័យខាងលើទៅតុលាការនៅ ធ្វើឡើងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤១៥ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ដោយបានសម្រេចឃុំខ្លួនជនសង្ស័យឈ្មោះ ម៉ាន ស៊ូហ្វីយ៉ាន ពីបទធ្វើឲ្យខូចខាតដោយចេតនា ជេរប្រមាថជាសាធារណៈ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនរួចហើយ ៕