ភ្នំពេញ, នៅព្រឹកថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ដោយមានអញ្ជើញចូលរួមពីលោក-លោកស្រីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ និងលោកអនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាខណ្ឌ។
ទោះបីជាយ៉ាងណាក៏ដោយ, រដ្ឋបាលខណ្ឌបានរៀបចំឲ្យមាន គម្លាតសុវត្ថិភាពសង្គម ដើម្បីការពារពីជំងឺវីរុសកូវីដ-១៩ ។
សូមបញ្ជាក់ផងដែរថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មាន ៩១,៧៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៧,២០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ, សិលា