ករណីកូវីដ១៩ បំប្លែងថ្មី Delta ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករ និងប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារត្រពាំងថ្លឹង ចេញលទ្ធផលហើយ !

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ថ្ងៃទី២៨ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករ និងប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារត្រពាំងថ្លឹង ផ្លូវវែងស្រេង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
មូលហេតុ៖ អ្នកជំងឺ បានទៅផ្សារទិញម្ហូប ចន្លោះថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។
– លទ្ធផលតេស្តរហ័សថ្ងៃទី២៨ រកឃើញវិជ្ជមានកូវីដ ០៧នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ២៩៧នាក់ ។
– លទ្ធផលតេស្តរហ័សថ្ងៃទី៣០ រកឃើញវិជ្ជមានកូវីដ ១៥នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៨នាក់។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ថា, អ្នកវិជ្ជមានកូវីដទាំង ២២នាក់ ខាងលើស្ថិតក្នុងការរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta បន្តទៀត។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើ
សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print