រថយន្តដឹកស្រាបៀរបុករថយន្តសណ្តោងស៊ីទែនស៊ីម៉ងត៍ក្រឡាប់ដេកស្តូកលើវីថីឈ្នះ=ឈ្នះ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកស្រាបៀរមួយគ្រឿងបានក្រឡាប់បោកខ្លួនដេកស្តូកនៅលើដងផ្លូវខណៈដែលរថយន្តនេះបើកបុក រថយន្តសណ្តោងស៊ីទែនស៊ីម៉ងត៍មួយគ្រឿងដែលកំពុងបត់វាងក្បាលសួនច្បារខណ្ឌចែកទ្រូងផ្លូវ តែសំណាងល្អដែរដែលមិនបណ្ដាលឲ្យមានអ្នករងរបួសនោះ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២១នៅតាមមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តសណ្តោងស៊ីទែនស៊ីម៉ងត៍ដែលបត់បង្កគ្រោះថ្នាក់នោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣F-០៤៦៦ និងមានសណ្តោងស៊ីទែនពាក់ស្លាកលេខភ្នំពេញ៤A-៧៦៤០ អ្នកបើកបរបានរត់គេចខ្លួនបាត់។
ចំណែករថយន្តដែលក្រឡាប់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ដឹកស្រាបៀរហ្គេនប៊ឺតពាក់ស្លាកលេខភ្នំពេញ៣C៨០៦៥បើកបរ ដោយឈ្មោះ ម៉ៅ សែត ភេទប្រុស អាយុ ៣៧ឆ្នាំ រួមដំណើរជាមួយប្រពន្ធនិងកូន ប្រុសអាយុ១៤ឆ្នាំ ស្នាក់នៅខេត្តកោះកុង។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេល កើតហេតុគេឃើញរថយន្តដឹកស្រាបៀរ បានបើកតាមមហាវិថីឈ្នះ=ឈ្នះ ក្នុងទិសដៅពីកើតទៅលិច ។នៅពេលបើកមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តសណ្តោងស៊ីទែនស៊ីម៉ងត៍បានបត់វាងក្បាលសួនច្បារខណ្ឌចែកទ្រូងផ្លូវត្រឡប់ក្រោយវិញ ហើយពេលឆ្លងចូលចំណែកផ្លូវម្ខាងក៏ត្រូវរថយន្តដឹកស្រាបៀរបុកពេញទំហឹងចំកាប៊ីនខាងមុខបណ្តាលឱ្យរថយន្តដឹកស្រាបៀរក្រឡាប់ដេកស្តូកនៅលើទ្រូងផ្លូវតែម្តង ។
តាមសាក្សីបានឱ្យដឹងទៀតថា បន្ទាប់ពីមានគ្រោះថ្នាក់គេឃើញអ្នកបើកបររួមទាំងប្រពន្ធនិងកូនបានលូនចេញតាមកញ្ចក់មុខដែលបែកខ្ទាតចេញទាំងព្រលឹងចុងសក់។នៅក្នុងគ្រោះថ្នាក់នេះក៏បណ្តាលឱ្យប្តីប្រពន្ធនិងកូនរងរបួសស្រាលរលាត់ដៃជើង និងមុតកញ្ចក់ផងដែរ។ បន្ទាប់ពីគ្រោះថ្នាក់ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ទៅ។
តាមអ្នកបើករថយន្តដឹកស្រាបៀរបានឱ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានដឹកស្រាបៀរប្រមាណជាង២ពាន់កេស ចេញពីក្រុមហ៊ុន ក្នុងគោលបំណងទៅខេត្តកោះកុង ។ នៅពេលបើកសុខៗស្រាប់តែរថយន្តសណ្តោងស៊ីទែនស៊ីម៉ងត៍បើកបត់កាត់មុខបង្កឱ្យកើតមានគ្រោះថ្នាក់តែម្តង ។ក្រោយពីគ្រោះថ្នាក់មកមានតំណាងក្រុមហ៊ុនក្រឡុកសុីម៉ងត៍ចេញមុខមកដោះស្រាយដោយធានាជួយជួសជុល និងចេញថ្លៃការខូចខាតស្រាបៀរ តែគេពុំដឹងថា សំណងនោះអស់ប៉ុន្មានឡើយ គឺរង់ចាំសេងស្រាបៀរចេញពីក្នុងរថយន្ត ក្រឡាប់នោះសិន៕

...

ដោយ៖ និនសុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print