ខេត្តស្វាយរៀង៖ ក្មេងប្រុសសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយបានយកខ្សែ សាកថ្មទូរស័ព្ទមកទាក់ កហើយថែមទាំងបានវាយមូលក្ដិច
បណ្ដាលអោយក្មេងស្រីរងគ្រោះស្លាប់គួរអោយអាសូរនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ៣១ខែសីហាឆ្នាំ២០២១។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាក្មេងប្រុសសង្ស័យមានឈ្មោះម៉ុក មិថុនា អាយុ៩ឆ្នាំនិងឈ្មោះម៉ុក កក្កដា អាយុ ១៤ ឆ្នាំមុខរបរសិស្សរស់នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះរិទ្ធ ពិសី អាយុ៤ឆ្នាំ រស់នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចបញ្ជាក់ថា កាលពីម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៣០ខែសីហា
ឆ្នាំ២០២១ក្មេងប្រុសសង្ស័យ២នាក់និងក្មេងស្រីរងគ្រោះបាននាំគ្នា រត់ប្រឡែងគ្នាលេង នៅវាលស្រែ យ៉ាងសប្បាយតាមរបៀបក្មេងៗ។
ប្រភពបន្តថាក្រោយមក មិនដឹងយ៉ាងម៉េចស្រាប់តែក្មេងប្រុសសង្ស័យឈ្មោះម៉ុក មិថុនា បានយកខ្សែ សាកថ្មទូរស័ព្ទនោះមកទាក់ កជនរង
គ្រោះហើយថែមទាំងបានវាយមូលក្ដិច និងបានប្រាប់ថាកុំអោយ លេងទឹកប្រយត្ន័លង់។
ប្រភពបន្តថាក្រោយមកនៅវេលាម៉ោងម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ៣១ខែសីហាឆ្នាំ២០២១ក្មេងស្រីខាងលើមានអាការឈឺចុកចាប់រហូតបានដាច់ខ្យល់ស្លាប់គួរអោយសង្វេគបំផុត។
ក្រោយពីសមត្ថកិច្ចពិនិត្យសពនិងធ្វើកំណត់ហេតុរួចក៏បានប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។
ចំណែកក្មេងប្រុសសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចាត់ការបន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន